សមត្ថកិច្ចត្រៀមនឹងចាត់វិធានការ លើបុគ្គលក្លែងបន្លំប្រើប្រាស់ ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម ធ្វើឲ្យមានការភ័ន្តច្រឡំ ជាមួយ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ

ភ្នំពេញ ៖ យោងតាម លិខិត បដិសេធ របស់ នាយក ដ្ឋា ន កណ្តាល សន្តិសុខ នៅ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ បានអោយដឹងថា មាន បុគ្គល មិន ស្គាល់ អត្តសញ្ញាណ កំពុង ក្លែងបន្លំ ប្រើប្រាស់ ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង ប្រព័ន្ធ តេ ឡេ ក្រាម (Telegram) ដោយ អះអាងថា ជា នាយទាហាន ធ្វើការ នៅ ការិយាល័យ ផែនការ នាយកដ្ឋាន ទាក់ទង អន្តរជាតិ នៃ អគ្គនាយកដ្ឋាន នយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បី ទំនាក់ទំនង ទៅកាន់ ថ្នាក់ដឹកនាំ ក្រសួង – ស្ថាប័ន នានា ក្នុង គោលដៅ ស្នើសុំ និង សាកសួរ អំពី ព័ត៌មាន សន្តិសុខ ជាតិ ។

នាយកដ្ឋាន កណ្តាល សន្តិ សុខ បាន បញ្ជាក់ថា អំពើ ក្លែងបន្លំ ខាងលើ ធ្វើ ឲ្យ មានការ ភ័ន្តច្រឡំ ជាមួយ លោក ឧ ត្ត ម សេនីយ៍ ឯក ឌី វិជ្ជា អគ្គ ស្នងការរង នគរបាលជាតិ និង ជា ប្រធាន នាយកដ្ឋាន កណ្តាល សន្តិសុខ ដែល ធ្វើឡើង ដោយ ជនអនាមិក ក្នុង គោលដៅ ដើម្បី ចែកចាយ នូវ មេរោគ កុំព្យូទ័រ ។

អាស្រ័យហេតុនេះ នាយកដ្ឋាន កណ្តាល សន្តិ សុខ ជម្រាបជូន ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូម មានការ ប្រុងប្រយ័ត្ន ចំពោះ គណនី តេ ឡេ ក្រាម (Telegram) ឈ្មោះ ឌី វិជ្ជា (Dy Vichea) ខាងលើ ហើយ សមត្ថកិច្ច នឹង ចាត់វិធាន ការ តាមផ្លូវ ច្បាប់ ចំពោះ ការ ក្លែងបន្លំ នេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២