ច្រើនណាស់ ! គ្រឿងញៀន ៥០គីឡូក្រាម និងជនជាតិថៃម្នាក់ ត្រូវសមត្ថកិច្ចបង្រ្កាប ខណៈឆ្លងដែន ចូល ពី ថៃ មក កម្ពុជា

ភ្នំពេញ ៖ បុរស ជនជាតិ ថៃ ម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ចាប់និងបង្ក្រាប បានជាមួយគ្រឿងញៀន ប្រមាណ៥០គីឡូក្រាម ខណៈពេលដែល ឆ្លងដែន ចូល ពី ថៃ មក កម្ពុជា។

អនុវត្តតាម បញ្ជា ឯកឧត្តម នាយ ឧត្ដម សេនិយ៍ សន្តិ បណ្ឌិត អគ្គស្នងការ នគរបាល ជាតិ និង ឯកឧត្តម នាយ ឧត្ដម សេនិយ៍ ម៉ក់ ជី តូ អគ្គ ស្នងការរង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការបញ្ជា ដឹកនាំ ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន កម្លាំង ជំនាញ ( ក ៩) របស់ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ដឹកនាំ ដោយ លោក ឧ ត្ត ម សេនីយ៍ ត្រី យិន បញ្ញា រិ ទ្ធ នាយករង មន្ទីរ និង លោក វរសេនីយ៍ឯក ដុស សុ វឌ្ឍនៈ នាយការិយាល័យ ព្រមទាំង មានការ សម្របសម្រួល ពី លោក អ៊ុ សុ ភ័ក្តិ ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន បើក ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ករណី ជួញដូរ គ្រឿងញៀន ឆ្លងដែន ចូល ពី ថៃ មក កម្ពុជា នៅ ចំណុច ក្បែរ វិមាន ឈ្នះ ឈ្នះ ស្ថិតក្នុង សង្កាត់ ព្រែក តាសេក ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ។

ជា លទ្ធផល ចាប់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ សុ រៈ ឆៃ ខាំ កែវ (SURACHAI KHAMKAEW) ហៅ នឹង អាយុ៣៧ ឆ្នាំ ជនជាតិ ថៃ។ វត្ថុតាង ចាប់យក បាន សារធាតុ ញៀន ប្រភេទ ម៉េ តំ ហ្វេ តា មីន ICE ៥០ កញ្ចប់ ធំ ទម្ងន់ ប្រមាណ ៥០ គីឡូក្រាម និង ៨០,២៤ ក្រាម ។ រថយន្ត LEXUS៤៧០ ពណ៌ ទឹកមាស ១ គ្រឿង ពាក់ ផ្លាកលេខ ភ្នំពេញ 2M-7875 ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ចាប់យក ខាងលើ សមត្ថកិច្ច ជំនាញ យើង បាន កសាង សំណុំ រឿង បញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ បន្ត តាម នីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២