ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែឆ្កួតនិងអំណាចតណ្ហា ខ្លាំងពេក បានទៅចាប់រំលោភ លោកយាយអាយុ៨១ឆ្នាំ ប៉ុន្តែក្រោយធ្វើសកម្មភាព ដ៏គួរស្អប់ខ្ពើមនេះ ត្រូវបាន នគរបាល ព្រហ្មទណ្ឌ ខណ្ឌ សែន សុខ សហការ ជាមួយ នគរបាល ប៉ុស្តិ៍ រដ្ឋបាល អូរ បែក ក្អម ឃាត់ខ្លួន។
សមត្ថកិច្ច នគរបាល ខណ្ឌ សែន សុខ ឲ្យដឹងថា កាលពី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ម៉ោងប្រមាណ ១២ថ្ងៃត្រង់ ប៉ុស្តិ៍នគរបាល អូរ បែកក្អម ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ករណី រំលោភ សេពសន្ថវៈ នៅ ចំណុច ក្នុង បន្ទប់ ជួល ក្នុង សង្កាត់ អូរ បែកក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ជា ប៊ុនធឿន អាយុ ៣២ ឆ្នាំ ស្នាក់នៅ បន្ទប់ ជួល ផ្លូវ បេតុង ភូមិ ស្លែង រលើង សង្កាត់ អូរ បែកក្អម ខណ្ឌ សែន សុខ ( មាន សារធាតុ ញៀន ) បានធ្វើ សកម្មក ភាព រំលោភ សេ ពស ន្ថ វៈ លើ ជនរងគ្រោះ ដែលមានអាយុ ៨១ ឆ្នាំ ទៅហើយ កាលពី ម៉ោង ១៩ និង ៣០ នាទី យប់ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ មក ម្ល៉េះ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ច កំពុង ឃាត់ខ្លួន បណ្តោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ខណ្ឌ សែន សុខ ដើម្បី អនុវត្តតាម និតិ វិធី៕

