នាយកដ្ឋាន សុខុមាលភាព សង្គម នៃ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអំពាវនាវដល់បងប្អូន ក្រីក្រ និង ងាយរងគ្រោះ ទូទាំងប្រទេស មកពិនិត្យឈ្មោះ តាមមូលដ្ឋាន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ

ភ្នំពេញ ៖ នាយកដ្ឋាន សុខុមាលភាព សង្គម នៃ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន អំពាវនាវ ដ ល់ បង ប្អូន ក្រីក្រ និង ងាយ រងគ្រោះ ទូទាំង ប្រទេស មក ពិនិត្យ ឈ្មោះ តាម មូលដ្ឋាន ឃុំ សង្កាត់ ដែល រស់នៅ ស្នាក់អាស្រ័យ រៀងៗ ខ្លួន ចាប់ពី ថ្ងៃ ទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ នេះ តទៅ ។

យោង តាម របាយការណ៍ រ បស់ នាយកដ្ឋាន សុខុមាលភាព សង្គម នៃ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន បញ្ជាក់ ថា ចាប់ពី ថ្ងៃ ទី ១០ ធ្នូ នេះ តទៅ បងប្អូន គ្រួសារ ក្រីក្រ និង ងាយ រងគ្រោះ ពិសេស ដែល ទទួល ផល ប៉ះពាល់ ដោយសារ ជំងឺ រាតត្បាត កូ វីដ ១៩ អញ្ជើញ មក ពិនិត្យ ឈ្មោះ ឲ្យ បាន ត្រឹមត្រូវ នៅ តាម មូលដ្ឋាន ឃុំ សង្កាត់ រៀងៗ ខ្លួន ដើម្បី បន្ត ទទួល សាច់ប្រាក់ ឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ក្នុង សកម្មភាព ជុំ ទី ៣ លើក ទី ២ គិត ចាប់ តាំង ពីថ្ងៃ ទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ នេះ តទៅ ។

ដោយឡែក គ្រួសារ ដែល មិនទាន់ បាន ទទួល សាច់ប្រាក់ ឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ដូច ព័ត៌មាន ខាងលើ សូម រួសរាន់ មក ទំនាក់ទំនង ជាមួយ អាជ្ញាធរ មូលដ្ឋាន ដែល ខ្លួន ស្នាក់អាស្រ័យ នោះ ដើម្បី ទទួល បាន អត្ថប្រយោជន៍ ដែល រាជរដ្ឋាភិបាល បាន ផ្តល់ ជូន ជៀសវាង ភាព មិន ប្រក្រតី ណាមួយ កើតឡើង ដោយសារតែ ការ ខុស ឈ្មោះ ឬ អត្តសញ្ញាណ ណាមួយ នោះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២