ជំទាវឧកញ៉ា​ ជួប​ មាន​ អគ្គនាយិកាក្រុមហ៊ុន​ថោនគ្រុបព្រមទាំងស្វាមី និង ក្រុមគ្រួសារ ចូលរួមជាមួយសម្តេចតេជោក្នុងការទិញវ៉ាក់សាំងកូវីដ១៩​ ចំនួន ១០.០០០ដុល្លារ

ភ្នំពេញ ៖ លោកជំទាវឧកញ៉ា​ ជួប​ មាន​ អគ្គនាយិកាក្រុមហ៊ុន​ថោនគ្រុបព្រមទាំងស្វាមី និង ក្រុមគ្រួសារ បានចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ១៩​ ចំនួន ១០.០០០ដុល្លារ ដើម្បីប្រជាជនខ្មែរទូទាំងប្រទេស​។

ការប្រកាសចូលរួមចំណែកបរិច្ចាគរបស់ លោកជំទាវឧកញ៉ា​ ជួប​ មាន​ អគ្គនាយិកាក្រុមហ៊ុន​ថោនគ្រុបព្រមទាំងស្វាមី និង ក្រុមគ្រួសារ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ–១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២