ហ៊ានមែន! បុរសជនជាតិ កាំម៉ារ៉ូន ម្នាក់ Charts តាមWhatsApp គំរាមទារលុយជនរងគ្រោះ ជាង៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុរសជនជាតិ កាំម៉ារ៉ូន ម្នាក់ ត្រូវបាន ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការពីបទ ”ឆបោក, លួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស” ក្រោយពី Charts តាម WhatsApp ទារប្រាក់ពីជនរងគ្រោះ ជាង៥០ម៉ឺនដុល្លារ។

បន្ទាប់ពីបានទទួលបណ្តឹងប្តឹងពីជនរងគ្រោះ ពីបទ”ឆបោក, លួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស ” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ASHU GEORGE EBOT អាយុ ៣៨ ឆ្នាំ ជនជាតិ កាំម៉ារ៉ូន។

ជនសង្ស័យ បានCharts តាមWhatsApp គំរាមទារប្រាក់ពីជនរងគ្រោះលើកទី១ បានចំនួន ២៨៧,៥០០ ដុល្លារ រួចហើយ ហើយជនសង្ស័យនៅតែបន្តធ្វើសកម្មភាព Charts តាមWhatsApp ទារប្រាក់ពីជនរងគ្រោះបន្ថែមទៀត ចំនួន ៣៥ ម៉ឺន ដុល្លារ ក៏ត្រូវជនរហគ្រោះប្តេងសមត្ថកិច្ច អោយឃាត់ខ្លួនតែម្តង។

សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ ធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅ Apartment Baly 3 បន្ទប់លេខ B១៦ ជាន់ទី១៧ ផ្លូវកែវចន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រកឃើញវត្ថុតាងរួមមាន ៖ -ក្រដាស់ពុម្ភពណ៌ខ្មៅសម្រាប់ផលិតដុល្លារ ១ដុំ ក្រដាស់សម្រាប់ផលិតលុយដុល្លារ ៣ដុំ -ដបទឹកថ្នាំសម្រាប់លាយដើម្បីផលិតលុយដុល្លារ ដបធំ១ ដបតូច៥ដប -ម្សៅ ស ១ថង់ ដបប្រេង១ចំនួន -លុយដុល្លារចំនួន ៧១00$ និងដុល្លារពុម្ភ៥០០ដុល្លារ -រថយន្តម៉ាក់ Toyota Yaris ផ្លាកលេខ ភព 2I 7337 ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២