សូមសរសើរទឹកចិត្ត លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ដល់ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ក ពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩ បានអញ្ជើញលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ដល់ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ក ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលលើកទី១ សហការជាមួយក្រសួង សុខាភិបាល នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងវិទ្យាស្ថានសុខភាពសាធារណៈ និង លើកទី២នេះ សហការជាមួយក្រសួងសុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈសាលារាជធានីភ្នំពេញ និងអជ្ញាធរពាក់ព័ន្ធ ដែលមានសមាជិកចូលរួមចំនួន ១៥០នាក់។

លោកស្រី ពេជ ចន្ទមុន្នី តាងនាមឲ្យប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត សូមថ្លែងអំណរគុណដល់់ប្អូនៗ ដែលបានស្ម័គ្រចិត្ត ចូលរួមតាមការអំពាវរបស់ថ្នាក់ដឹកនាំកំពូល ដែលបានបំពេញការងារក្នុងពេលកន្លងមក និងកំពុងបន្តការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនេងជំងឺកូវីដ-១៩ នេះ។

លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ប្អូនៗ ជាគ្រូពេទ្យទាំងអស់ វិទ្យាស្ថានសុខភាពសាធារណៈ និងក្រសួងសុខាភិបាលដែលបានផ្តល់ការបណ្តុះបណ្តាលដល់ប្អូនទាំងចំណេះ និងជំនាញក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងថ្លែងអំណរគុណដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងបេសកកម្មនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២