មន្ត្រី​នគរបាលខេត្ត​បន្ទាយមានជ័យ៣នាក់ ត្រូវបានលោកស្នងការ​ខេត្ត​ ​ដក​តួនាទី​បន្ថយ​សក្តិ និង​ពិន័យ​រដ្ឋបាល ក្រោយចូលហាងផឹកស៊ី ស្រវឹងស្រឿងៗ ដកកាំភ្លើងបាញ់លេង

ខេត្ត​បន្ទាយមានជ័យ ៖ មន្ត្រី​នគរបាលខេត្ត​បន្ទាយមានជ័យ៣នាក់ ត្រូវបាន ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ​ដក​តួនាទី​បន្ថយ​សក្តិ និង​ពិន័យ​រដ្ឋបាល ​ ក្រោយពីដកកាំភ្លើង ខ្លីបាញ់២គ្រាប់ នៅក្នុង​ហាង​ផឹកស៊ី​ ​ក្នុង​ចំណុច​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

អ្នកឃើញហេតុការណ៍ បានអោយដឹងថា ករណី​បាញ់​បោះ​សេរី​នេះ បង្ក​ឡើង​ដោយ​ក្រុម​អ្នក​ផឹកស៊ី​៣​នាក់ ហើយអ្នក​បាញ់​ជា​មន្ត្រី​នគរបាល​ ហើយ​ការ​បាញ់​នេះ ​មិនមែន​ផ្តើម​ឡើង​ពី​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​នោះ​ទេ គឺ​ផឹក​ស្រា​បៀរ​ស្រវឹង​ស្រឿង​ៗ​បាញ់​លេង។​

ក្រោយពី​មានការ​ផ្ទុះ​អាវុធ លោក​ឧត្ដមសេនីយ៍ទោ​ សិទ្ធ ឡោះ ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ ២០២០​នេះ លោក​បាន​បញ្ជា​ឲ្យ​ដក​តួនាទី បន្ថយ​សក្ដិ និង​ពិន័យ​រដ្ឋបាល​ដល់ មន្ត្រី​ន​គរបាល​បី​រូប​ ដែល​មាន​ការ​ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់​។​

លោក​​ឧត្ដមសេនីយ៍ទោ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​នគរបាល​៣ រូប ជន​ដៃ​ដល់​ ក្នុង​ការ​ផ្ទុះអាវុធ​មាន ឈ្មោះ ឈឹម អឿ​ត ដែល​មាន​តួនាទី​ជា​នាយ​ផ្នែក​ នៃ​ការិយាល័យ​សរុប​វិភាគ​ ត្រូវ​បាន​ដក​តួនាទី ​បន្ថយ​សក្តិ ​ពី​ថ្នាក់​វរសេនីយ៍ត្រី​មក​ត្រឹម​អនុសេនីយ៍ទោ ឈ្មោះ សៀក​ ប៊ុន​សៀង បន្ថយ​សក្តិ​២​មក​ត្រឹម​ព្រឹន្ទបាលឯក ចំណែក​ឈ្មោះ ឧ​ត្ត​ម ឆ​រ័ត្ន ដែល​បាន​ចូលរួម​ផឹកស៊ី​និង​បាន​ដក​កាំភ្លើង​ពី​ខ្មាន់កាំភ្លើង​ ត្រូ​វបាន​ដាក់​ពិន័យ​រដ្ឋបាល​បញ្ឈរជើង​បី​ខែ​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២