ប្រធានាធិបតីរុស្ស៊ីផ្ញើរសារអបអរលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក

(មូស្កូ)៖ វិមានក្រឹមឡាំងបានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអបអរសាទរដល់ លោក ចូ បៃឌិន បន្ទាប់ពីអង្គបោះឆ្នោតបានទទួលស្គាស់ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

លោក ពូទីន នឹងមិនអបអរសាទរលោក ចូ បៃដិន ឡើយ រហូតទាល់តែលទ្ធផលបោះឆ្នោត ត្រូវបានទទួលស្គាល់ជាផ្លូវការ បើទោះជាមេដឹកនាំពិភពលោកនានា បានផ្ញើសារអបអរលោក បៃដិន ភ្លាមៗជាបន្តបន្ទាប់ បន្ទាប់ពីដឹងលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី០៣ ខែវិច្ឆិកានោះក៏ដោយ។
វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ថា សម្រាប់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើអន្តរកម្ម និងទាក់ទងជាមួយអ្នក។ លោក ពូទីន ជូនពរដល់ប្រធានាធិបតីដែលជាប់ឆ្នោតឱ្យទទួលជោគជ័យ និងបានបង្ហាញការជឿជាក់ថារុស្ស៊ី និងសហរដ្ឋអាមេរិក ដែលមានការទទួលខុសត្រូវពិសេសចំពោះសន្តិសុខ និងស្ថេរភាពពិភពលោក អាចជួយដោះស្រាយបញ្ហា និងបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ។

សូមជម្រាបថា លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីទទួលបានសំឡេងពីអង្គបោះឆ្នោតលើស២៧០សំឡេងដែលជាចំនួនចាំបាច់សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយលោក Joe Biden ទទួលបាន ៣០៦សម្លេងនៃអង្គបោះឆ្នោត និងលោក Trump ទទួលបានត្រឹមតែ២៣២សម្លេងប៉ុណ្ណោះ ទោះយ៉ាងណាលទ្ធផលបោះឆ្នោតនេះនឹងត្រូវរង់ចាំការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាសហរដ្ឋអាមេរិក ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២