​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង បានជា​សះស្បើយ​អស់ហើយ តែ​មាន​មន្ត្រី​ម្នាក់​បាន​លាប់​ឡើងវិញ

ភ្នំពេញ ៖ មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង បានជា​សះស្បើយ​អស់ហើយ តែ​មាន​មន្ត្រី​ម្នាក់​បាន​លាប់​ឡើងវិញ កាលពី ២-៣​ថ្ងៃ មុន​នេះ ហើយ​ពេលនេះ​គាត់​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ប៉ុន្តែ​ស្ថានភាព​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​។ នេះបើតាមការអោយដឹងពី លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

​​លោក កុយ គួ​ង បន្តថស មន្ត្រី​ការ​ទូត​របស់​យើង ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​មិន​មាន​ផល​ប៉ះពាល់ ដោយ​ជំងឺ​កូ​វីដ​-១៩​ទេ ក្រៅ​តែ​ពី​នៅ​ប្រទេស​បារាំង​នេះ​។

​បើតាម​ក្រសួងការបរទេស​កម្ពុជា ស្ថានទូត នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​បារាំង ដើម្បី​តាមដាន​ការ​វិវត្ត​នៃ​ជំងឺ​របស់​អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ក្នុងស្រុក ទាំង​បួន​នាក់​ខាងលើ ដោយ​យកចិត្តទុកដាក់​បំផុត​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២