អភិបាលរាជធានីភ្នំពេញ និង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ពិនិត្យមណ្ឌលសុខភាព ដូនពេញ និងជ្រោយចង្វារ ដើម្បីសង់បន្ថែម កន្លែង ត្រៀម ព្យាបាលជំងឺកូវិដ-១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង រួមជាមួយមន្ដ្រីពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលសុខភាព ដូនពេញ និងជ្រោយចង្វារ ដើម្បីធ្វើការសាងសង់សំណង់បន្ថែម ដាក់កន្លែង ត្រៀម ព្យាបាលជំងឺកូវិដ-១៩។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងទាំងពីរខាងលើ ក្រុមការងារក៏បានសម្រេចជាគោលការណ៍ជ្រើសរើសយកទីតាំង​មណ្ឌល​សុខភាព​ជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អាគារសម្រាប់ការធ្វើចត្តាឡីស័កនិងជាកន្លែងសំរាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថា ទីតាំង​នោះ​មានទីធ្លាធំទូលាយអាចសាងសង់ជាអាគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្តនិងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំង​បន្ថែម ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅ​ឡើយទេ ពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨មករា ​ឆ្នាំ​ក្រោយ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២