បុគ្គលិកសុខាភិបាលអាមេរិកម្នាក់ មានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech

ញូវយ៉ក៖ កាលពីថ្ងៃពុធម្សិលមិញនេះ បុគ្គលិកសុខាភិបាលអាមេរិកម្នាក់នៅរដ្ឋអាឡាស្កាមានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរបន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19របស់ក្រុមហ៊ុន Pfizer Inc។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ការប្រតិកម្មអាឡែហ្ស៊ីវ៉ាក់សាំងនេះ បណ្តាលឲ្យមានអាការៈឡើងកន្ទួលក្រហម និងពិបាកដកដង្ហើម ហើយ​អាការៈរបស់បុគ្គលិកសុខាភិបាលនោះត្រូវបានគេជួយសង្គ្រោះភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ របាយការណ៍ពីក្រុមមន្ត្រីរដ្ឋអាឡាស្កាបាននិយាយថា វាមិនច្បាស់ទេថាតើគាត់ធ្លាប់មានប្រវត្តិប្រតិកម្មអាឡែស៊ីពីមុនឬទេ ហើយគាត់នឹងមិនទទួលការចាក់វ៉ាក់សាំងលើកទី២បាននោះទេ។

សូមជម្រាបថា បន្ទាប់ពីមានករណីនេះកើតឡើង រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក​ នៅតែបន្តអនុញ្ញាត្តឲ្យចែកចាយ និងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTech ជាមួយនឹងការណែនាំឱ្យមនុស្សដែលធ្លាប់មានប្រវត្តិអាឡែរហ្សីពីមុន ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីប្រាកដថាពួកគេមិនមានអាឡែស៊ីទៅនឹងសមាសធាតុផ្សំនៃវ៉ាក់សាំងPfizer-BioNTechនេះ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២