​បាញ់សម្លាប់ អ្នក​គួ​ក​ជេរ​ដី ចងការ​លុយ និង​គួ​ក​ជេរ​រថយន្ត ​ទាំង​ថ្ងៃ​ សង្ស័យរឿងគំនុំ

​ភ្នំពេញ ៖ បុរសជា​អ្នក​គួ​ក​ជេរ​ដី ចងការ​លុយ និង​គួ​ក​ជេរ​រថយន្ត ត្រូវបានជនសង្ស័យ ​បាញ់ប្រហារចំនួន៤គ្រាប់ ត្រូវចំ ៣គ្រាប់ បណ្តាលអោយស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍បាញ់ប្រហារគ្នានេះ កើតឡើង កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។​

​ជនរងគ្រោះ​ឈ្មោះ ចំណាន អាយុ​ប្រមាណជា ៤០​ឆ្នាំ ជា​អ្នក​គួ​ក​ជេរ​ដី ចងការ​លុយ និង​គួ​ក​ជេរ​រថយន្ត មាន​លំនៅ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹក​ចេញ​មន្ទីរពេទ្យ​កាល់ម៉ែត យកទៅ​តម្កល់​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​វត្ត​ទួល​សុភា​ឃួន ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​កន្លែងកើតហេតុ​ឃើញ​មាន​ម៉ូតូ​ម៉ាក PCX ចំនួន​ពីរ​គ្រឿង ក្នុងនោះ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1ID-477 ពណ៌​ស ហើយ​គ្រឿងអលង្កា​មានតម្លៃ​នៅលើ​ខ្លួន​ជនរងគ្រោះ និង​ម៉ូតូ គឺ​មិនមាន​ការបាត់បង់​នោះទេ​។

​តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​អាចជា​ករណី​គំនុំ​ច្រើនជាង ករណី​បាញ់​ប្លន់ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ គឺ​មិនមាន​ការបាត់បង់​នោះ​។ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​កំពុងតែធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​ស្វែងរក​ឃាតករ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២