ប្រញាប់យកអ្នកជំងឺទៅសង្គ្រោះ ឆ្លងផ្លូវបញ្ច្រាស ជ្រុលទៅបុកម៉ូតូ PCX របួសធ្ងន់ម្នាក់ទៀត

ភ្នំពេញ ៖ ដោយសារតែ ប្រញាប់យកអ្នកជំងឺទៅសង្គ្រោះបន្ទាន់ រថយន្តសង្រ្គោះមួយគ្រឿង បានបើកឆ្លងចូលផ្លូវបញ្ច្រាស ក៏ជ្រុលទៅបុក ម៉ូតូ PCX បណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើង កាលពីម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCXមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ 1N 48 39 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿន មកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលពាក់ផ្លាកលេខ រដ្ឋ12 2- 06 55 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិស ពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា និងដោយ ញាប់ដឹកអ្នកជំងឺយកទៅសង្គ្រោះ ឆ្លងបញ្ច្រាសផ្លូវ ជ្រុលទៅបុកចំពីខាងមុខម៉ូតូ PCX ពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។ ចំណែកឯតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់រួចក៏ប្រគល់តួនាទីទៅឱ្យខាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២