(បាងកក)៖ នៅថ្ងៃអាទិត្យសប្តាហ៍នេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៥០០ ករណីដែលអ្នកឆ្លងភាគច្រើនជាពលករចំណាកស្រុក នៅឯខេត្ត Samut Sakhon ខណៈដែលវាជាចំនួនឆ្លងដ៏ច្រើនបំផុតមួយត្រឹមតែមួយថ្ងៃ ចាប់តាំងពីការផ្ទុះឡើងដំបូងនៅក្នុងប្រទសនេះ។ នេះបើតាមការផ្សាយចេញដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។
អគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងលោក Opas Karnkawinpong បានប្រាប់សន្និសីទសារព័ត៌មានថាការផ្ទុះឡើងនេះបានលេចចេញនៅក្នុងខេត្តSamut Sakhon ភាគនិរតីនៃទីក្រុងបាងកក ដែលមានករណីថ្មីចំនួន ៥១៦ ករណីត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដដែលរួមមានកម្មករចំណាកស្រុកចំនួន ១,១៩២ នាក់ ។ករណីថ្មីៗទាំងនេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងករណីឆ្លងក្នុងសហគមន៍៤ករណី ដែលត្រូវបានរកឃើញនៅផ្សារលក់បង្គារមួយកន្លែងក្នុងខេត្ត Samut Sakhon កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយករណីដំបូងបំផុតជាស្រ្តីវ័យ៦៧ឆ្នាំម្នាក់ ដែលជាអ្នកលក់នៅក្នុងផ្សារ ខណៈភាគច្រើននៃពលករចំណាកស្រុកនៅខេត្ត Samut Sakhon គឺមកពីប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ថៃមានករណីឆ្លងជំងឺកូវីដ១៩ថ្មីជាង ៥៥០ ករណីត្រូវបានគេរាយការណ៍នៅថ្ងៃអាទិត្យនេះ ដែលធ្វើឲ្យចំនួនសរុបឆ្លងកើនឡើងដល់ទៅជាង ៤,៨០០ ករណី ខណៈមនុស្ស ៦០ នាក់បានស្លាប់នៅទូទាំង៕
