និយតករសហភាពអ៊ឺរ៉ុបនិងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech បន្ទាប់ពីថ្ងៃបុណ្យណូអែល

  1. (អ៊ឺរ៉ុប)៖ នៅថ្ងៃចន្ទនេះសហគមន៍អឺរ៉ុប នឹងធ្វើការវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដើម្បីអនុញ្ញាតឲ្យអឺរ៉ុប ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងរយៈពេលមួយសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន រួមមានប្រទេសអាល្លឺម៉ង់, អូទ្រីស និងអ៉ីតាលីតាលីជាដើម បានអះអាងរួចហើយថា ពួកគេគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង COVID-19 នេះ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ខណៈចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរបស់ពួកគេនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ រដ្ឋមន្ត្រីសុខាភិបាលអាឡឺម៉ង់លោក Jens Spahn មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់សហគមន៍អឺរ៉ុប ដើម្បីទទួលបានការអនុម័តវ៉ាក់សាំងមុនថ្ងៃបុណ្យណូអែលនិងដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងឲ្យប្រជាជននៅប្រទេសអាឡឺម៉ង់មុនដំណាច់ឆ្នាំនេះ។

គួរបញ្ជាក់ថា ប្រសិនបើការទទួលអនុញ្ញាតផ្លូវការ ពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ត្រូវបានផ្តល់ឲ្យនោះ គណៈកម្មការអឺរ៉ុបនឹងក្លាយជាអ្នក ធ្វើការសម្រេចចុងក្រោយ ដែលត្រូវបានគេរំពឹងថា នឹងអនុម័តនៅថ្ងៃពុធសប្ដាហ៍នេះតែម្តង។ ប្រធានគណៈកម្មការអឺរ៉ុប បានកំណត់គោលដៅ នៃការចាប់ផ្តើមយុទ្ធការចាក់វ៉ាក់សាំង COVID-19 បន្ទាប់ពីថ្ងៃបុណ្យណូអែល ក្រោយពីគណៈកម្មការអឺរ៉ុបបានមើលឃើញថា ទីភ្នាក់ងារ EMA នឹងផ្តល់ការអនុញ្ញាត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២