ពិតជាប្លែកមែន! គូស្វាមីភរិយាជនជាតិម៉ាឡេស៊ី អង្គុយនៅខាងក្រៅអគារដែលរៀបចំពិធី គ្រវីដៃស្វាគមន៍ ឯភ្ញៀវប្រមាណ១ម៉ឺនាក់ បើកឡានយឺតៗដើម្បីចូលរួមកម្មវិធី

ម៉ាឡេស៊ី៖ ជំងឺកូវីដ១៩ កំពុងឆ្លងរាតត្បាតក្នុងប្រទេសម៉ាឡេស៊ី និងបានបង្ខំឱ្យលុបចោលពិធីមង្គលការធំៗ ជាច្រើននៅឆ្នាំនេះ ប៉ុន្តែគូស្វាមីភរិយាជនជាតិម៉ាឡេស៊ីមួយគូបានប្រឆាំងនឹងបំរាមរបស់ប្រទេសនេះ ដោយអនុញ្ញាត្តឲ្យភ្ញៀវចំនួន ១០,០០០ នាក់អោយចូលរួមពិធីមង្គលការរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

គូស្វាមីភរិយាថ្មីគឺលោក Tengku Muhammed Hafiz និងលោកស្រី Oceane Alagia បានអង្គុយនៅខាងក្រៅអគារដែលរៀបចំពិធីរបស់ពួកគេហើយគ្រវីដៃស្វាគមន៍ ខណៈពេលដែលភ្ញៀវបើកឡានយឺតៗដើម្បីចូលរួមកម្មវិធី និងដើម្បីអនុវត្តតាមវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមរបស់ប្រទេស នឹងមុនពេលពួកគេចេញដំណើរត្រលប់វិញភ្ញៀវក្នុងពិធីមង្គលការបានប្រមូលយកអាហារពីតង់ក្បែរនោះផងដែរ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាវាចំណាយពេល ៣ ម៉ោងសម្រាប់អ្នកចូលរួមទាំងអស់ដើម្បីបើកឡានយឺតចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ។

ឪពុករបស់លោក Hafiz គឺលោក Tengku Adnan Tengku Mansor អតីតរដ្ឋមន្រ្តីម៉ាឡេស៊ីបានបង្ហោះរូបថតមង្គលការនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថាព្រឹត្តិការណ៍មិនធម្មតានេះត្រូវបានប្រារព្ធឡើងនៅក្នុង“ បទដ្ឋានថ្មី តាមការប៉ាន់ស្មានខ្ញុំ មានរថយន្តជាង ១០.០០០ គ្រឿងបានចូលរួមកម្មវីធីនៅព្រឹកនេះ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Putrajaya ភាគខាងត្បូងនៃរដ្ឋធានីគូឡាឡាំពួរ ស្របពេលដែលបច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ីកំពុងប្រឈមនឹងរលកថ្មីនៃការឆ្លងមេរោគឆ្លងវីរុសកូវីដ១៩ ។

សូមជម្រាបថា ពិធីមង្គលការនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ីបានរកឃើញថាលោកAdnan មានទោសពីបទពុករលួយ។ មហាសេដ្ឋីវ័យ ៧០ ឆ្នាំ ដែលជាសមាជិកគណបក្សសម្ព័ន្ធមិត្តដ៏ធំនិងកំពុងកាន់អំណាច Perikatan Nasional របស់ប្រទេសម៉ាឡេស៊ីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំពីបទទទួលយកប្រាក់ចំនួន ២ លានរីងហ្គីត (៦៥៦.០០០ ដុល្លារ) ពីពាណិជ្ជករក្នុងស្រុកម្នាក់កាលពីឆ្នាំ ២០១៦ នៅពេលដែលលោកជារដ្ឋមន្រ្តីដែនដីសហព័ន្ធផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២