ពិតជាក្រុម ​ទមិឡ ​ឥត​សាសនាមែន! ក្រុមចោរ​ចូល​គាស់​កុដិ​លោក យក​លុយ​ ​ជាង​១២​លាន​រៀល ​និងលុយ​ថៃ អស់​១​ម៉ឺន​បាត

ខេត្តបន្ទាយមានជ័យ ៖ ពិតជាក្រុម ទមិឡ ​ឥត​សាសនា មែន! ក្រុមចោរ បាននាំគ្នា ​ចូល​ទៅគាស់​កុដិព្រះសង្ឃ និងបាន​លួចយក​លុយ​អស់ជាង​១២​លាន​រៀល រួមទាំងលុយ​ថៃ ​១​ម៉ឺន​បាត។ ហេតុការណ៍គាស់កុដិ លួចយកបច័យ នេះ កើតឡើងកាលពីព្រឹក ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយចារ ស្ថិត​ក្នុងភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

ព្រះចៅអធិការ ព្រះនាម អ៊ុ​ល ឈី ព្រះជន្ម​៧០​ព្រះវស្សា គង់នៅ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយចារ មានសង្ឃដីការថា ​នៅពេល​កើតហេតុ​នោះ​ព្រះអង្គ​បាន​និមន្ត​ទៅ​សាលាឆាន់ ដែល​នៅ​ខាងជើង​កុដិ​ព្រះអង្គ​គង់នៅ ប្រហែល​១០០​ម៉ែត្រ ដោយ​មុនពេល​និមន្ត​ចេញទៅ​ឆាន់ចង្ហាន់​ព្រះអង្គ​បាន​បិទទ្វារ​ចាក់សោ​និង​បិទ​បង្អួច ពេល​ឆាន់ចង្ហាន់​រួច ព្រះអង្គ​និមន្ត​មកដល់​កុដិ​វិញ​ស្រាប់តែ​ឃើញ​ស្នាម​ឆ្កឹះ​សោ​ទ្វារ​កុដិ​ពេល​ចូលដល់​ក្នុង​កុដិ​ឃើញ​ធុង​ ធ្វើ​អំពី​ស័ង្កសី ដែល​ព្រះអង្គ​ទុក​នៅក្រោម​គ្រែ​សឹង្ហ​របស់​ព្រះអង្គ មាន​ស្នាម​វះ​ដោយ​កាំបិត​យក​លុយ​ខ្មែ​អស់​ក្នុង​កេះ​ដែក​នោះ​ចំនួន​៩.០០០.០០០​រៀល លុយ​ខ្មែរ​ទុក​លើ​គ្រែ​ចំនួន​៣.៥០០.០០០​រៀល ប្រាក់​ថៃ​ចំនួន​១០.០០០​បាទ ទូរសព្ទដៃ​១​គ្រឿង​។

ព្រះអង្គ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុន​ពេល​ព្រះអង្គ​និមន្ត​ចេញពី​កុដិ​ទៅ​សាលាឆាន់​បានឃើញ​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ស្លៀកពាក់​ស្អាតបាត​អង្គុយ​លើ​ម៉ូតូ​នៅ​ខាងលិច​កុដិ​ប្រហែល​២៥​ម៉ែត្រ តែ​ព្រះអង្គ​មិនបាន​ចាប់អារម្មណ៍ នៅពេល​ត្រឡប់​មក​កុដិ​វិញ​ក៏​ឃើញ​ទ្វារ​កុដិ​ របើក​សោ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២