កូរ៉េខាងត្បួង៖ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Janssen របស់ Johnson & Johnson និងក្រុមហ៊ុន Pfizer ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាប់ផ្តើមការចាក់វ៉ាក់សាំងនៅដើមឆ្នាំ ២០២១ខាងមុខនេះ ។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។
យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា រដ្ឋាភិបាលនឹងទិញវ៉ាក់សាំងសម្រាប់ប្រជាជន ១០លាននាក់ពីក្រុមហ៊ុន Pfizer និងសម្រាប់ប្រជាជន ៦លាននាក់ពីក្រុមហ៊ុន Janssen ដែលវ៉ាក់សាំងទាំងពីរប្រភេទនេះតម្រូវឲ្យចាក់ចំនួនពីរដង។ ដោយឡែកកាលពីចុងខែវិច្ឆិកា កូរ៉េខាងត្បូងក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងមួយជាមួយក្រុមហ៊ុន AstraZeneca ហើយបានបង់ប្រាក់ជាមុនចំនួន៧៧,៦លានដុល្លារអាម៉េរិកផងដែរ ។
គួរជម្រាបថា ប្រសិនបើគ្មានការប្រែប្រួលទេ ការដឹកជញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលកូរ៉េខាងត្បូងទិញកាលពីខែវិច្ឆិកា នឹងត្រូវដឹកជញ្ជូនមកនៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនាខាងមុខ ចំណែកការដឹកជញ្ជូនវ៉ាក់សាំងផ្សេងទៀត អាជ្ញាធរកូរ៉េខាងត្បូង មិនបានបញ្ជាក់ទេ ថានឹងមកដល់ពេលណា។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ខែធ្នូ កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១,២៤១ ករណី និងអ្នកស្លាប់ចំនួន ១៧នាក់ដែលនាំឲ្យ កូរ៉េខាងត្បូងមានអ្មកឆ្លងសរុបចំនួន ៥៤.៧៧០ករណី និងអ្នកស្លាប់មានចំនួន ៧,៧៣ក់ខណៈដែលអ្នកជាសះស្បើយមានចំនួន ៣៧,៤២៥នាក់៕