នៅលើបណ្តាញសង្គមហ្វេសបុកជាច្រើន បង្ហាញពីអារម្មណ៍ រំជួលចិត្ត សោកស្តាយ ក្រោយពីដឹងថា អ្នកលក់បាយ និងជាមន្រ្តី នគរបាល ឈ្មោះ ញ៉ក់ ត្រូវឃាតករបាញ់សម្លាប់

ភ្នំពេញ ៖ លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ តំណាង ឯកឧត្តម អភិបាលរាជធានី ភ្នំពេញបាននាំយកបច្ច័យ ចូលបុណ្យ រំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលកំពុងប្រារព្វពិធីបុណ្យ នៅគេហដ្ឋាន ក្បែរសាលាបាក់ទូក។

លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ខ្ញុំពិតជាក្តុកក្តួលនិងមានការសោកស្តាយជាខ្លាំង នៅពេលលឺដំណឹងថា លោក រ៉េត ស៊ីណែត ហៅ ញ៉ក់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានជនដៃដល់ បាញ់សម្លាញ់ កាលពីយប់មិញនេះ។ ញ៉ក់ គឺជាបុគ្គលមានទំនួលខុសត្រូវខ្ពស់ លើការងាររបស់ខ្លួន ដែលតែងតែចូលរួមសម្រេចការងារធំៗជាច្រើន ដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល។

ក្នុងនោះដែរក៏មានការចូលរួមសោកស្តាយ ចំពោះ លោក ញ៉ក់ ដែលជាអ្នកលក់បាយ ដ៏ល្បីឈ្មោះ ជាង៣០ឆ្នាំមកហើយ ពីការរួសរាយ រាក់ទាក់ និយាយលេងសើចជាមួយ អតិថិជន ដូចជា អ្នកនាង មាស សុវណ្ណរតនា បានសរសេរ នៅលើហ្វេសបុកថា “ចូលរួមរំលែកទុក្ខផងបង ហ៊ឺបងអើយ បាននរណាជជែកលេងពេលខ្ញុំទៅហូបបាយ នរណាគេក៏ឃោឃៅម៉្លេះ មនុស្សដែលនាំអោយគេសើចសប្បាយ”។

ក្រៅពីនេះមាន ហ្វេសបុកជាច្រើនទៀត ក៏បានសម្តែងការសោកស្តាយ និងចូលរួម រំលែកទុក្ខផងដែរ។

សូមបញ្ជាក់ផងដែរថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ត្រូវបាន​ជនសង្ស័យ នៃ​ការបាញ់សម្លាប់​នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​យកទៅ​ប្លុង​ចោល នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ រថយន្ត​ត្រូវបាន​ក្រុម​ជន​ង្ស័​យ​ដោះ​ស្លាក​លេខ​ចេញ និង​គេចខ្លួន​បាត់អស់​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២