ចក្រភពអង់គ្លេសជាប្រទេសដំបូងគេ ដែលអនុម័តឲ្យប្រើប្រាស់វវ៉ាក់សាំងកូវីដ១៩របស់ សាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុនAstraZeneca  

ទីក្រុងឡុងដ៍៖ នៅថ្ងៃពុធម្សិលមិញនេះ​ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុនAstraZeneca  ខណៈដែលប្រទេសមួយនេះកំពុងប្រយុទ្ធប្រឆាំងនិងការរីករាលដាលយ៉ាងខ្លាំងនៃវីរុសកូវីដ១៩ទម្រង់ថ្មី​។​នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ChannelNewsAsia  នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយនៅឯទីក្រុងឡុងដ៏ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា“វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុនAstraZeneca រាប់រយរាប់ពាន់ដូស ដែលមានប្រសិទ្ធភាព៩០ភាគរយ ប្រឆាំងវីរុសកូវីដ១៩  នឹងបញ្ជូនទៅនឹងទៅដល់មណ្ឌលចែកចាយយ៉ាងឆាប់រហស័ បន្ទាប់ពីទីភ្នាក់ងារវេជ្ជសាស្ត្រនិងផលិតផលសុខភាពចក្រភពអង់គ្លេស (MHRA)បាន អនុម័តឲ្យប្រើប្រាស់”។ លោកបានបន្ថែមថា “ខ្ញុំមានទំនុកចិ​ត្តខ្ពស់ថា យើងអាចចាក់ថ្នាំបង្ការដល់ជនងាយរងគ្រោះបានគ្រប់គ្នានៅដើមឆ្នាំក្រោយនេះ” ។

វ៉ាក់សាំងនេះអាចរក្សាទុក និងដឹកជញ្ជូនតាមរយៈទូទឹកកកធម្មតាបានហើយវាមានតម្លៃថោកនិងងាយស្រួលក្នុងការគ្រប់គ្រងជាងវ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលត្រូវការត្រជាក់រហូត-៧០អង្សាសេ។

គួរជម្រាបថា នេះជាវ៉ាក់សាំងទី២ហើយដែលចក្រភពអង់គ្លេសអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពី អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង ១០០ លានដូសរួចហើយពីក្រុមហ៊ុន Pfizer-BioNTech កាលពីដើមខែធ្នូ កន្លងទៅ និងបានចាប់ផ្តើមយុទ្ធនាការណ៍ចាក់វ៉ាក់សាំងមុនគេក្នុងចំណោមបណ្តាប្រទេសលោកខាងលិច៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២