ស្វីស៖ កាលពីថ្ងៃពុធម្សិលមិញ និយតករឪសថរបស់ប្រទេសស្វីសបានប្រកាសថា ខ្លួនមិនបានរកឃើញថាការស្លាប់របស់មនុស្សអាយុ ៩១ ឆ្នាំម្នាក់នៅក្នុងទីក្រុង Lucerne មានជាប់ពាក់ព័ន្ធនិងការចាក់វ៉ាក់សាំង COVID-១៩របស់ក្រុមហ៊ុន Pfizer / BioNTechនោះទេ នឹងបានអះអាងថា ដោយសារតែអ្នកស្លាប់មានពីជំងឺច្រើនមុខពេក មុនពេលដែលទទួលការចាក់វ៉ាក់សាំង ។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការបញ្ជាក់នានាដោយអាជ្ញាធរសុខាភិបាលបានកំណត់ថាជាលទ្ធផលថា យោងតាមប្រវត្តិជំងឺ និងការផ្សារភ្ជាប់គ្នារវាងការស្លាប់និងវ៉ាក់សាំង COVID-១៩ គឺមិនទំនងនោះទេ។ និយ័តករ បាននិយាយបន្ថែមថាជំងឺពីមុន ៗ នឹងត្រូវបានតកំណត់ជា បុព្វហេតុនៃការស្លាប់ របស់បុគ្គលនោះ។ ទោះជាយ៉ាងណាអត្តសញ្ញាណរបស់បុគ្គលដែលស្លាប់នោះមិនត្រូវបានបង្ហាញនោះទេ។
គួរជម្រាបថា ទីក្រុងLucerne គឺជាកន្លែងចាក់វ៉ាក់សាំងដំបូងបង្អស់នៅប្រទេសស្វីសកាលពីសប្តាហ៍មុនដោយប្រើប្រាស់វ៉ាក់សាំងពីក្រុម Pfizer / BioNTech និងបានផ្តល់អទិភាពដល់មនុស្សចាស់ជាអ្នកទទួលវ៉ាក់សាំងជាចម្បង។ រហូតមកដល់ពេលនេះប្រទេសស្វីសបានទទួលនូវថ្នាំ Pfizer / BioNTech ចំនួន ១០៧,០០០ដូសហើយរំពឹងថានឹងទទួលបាន ២៥០,០០០បន្ថែមទៀត ក្នុងមួយខែដោយចាប់ផ្តើមនៅឆ្នាំក្រោយ៕
