វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោកស្រី Nancy Pelosi សមាជិកសភាគណបក្សប្រធានាធិបតេយ្យមកពីរដ្ឋ California ស្ថិតក្នុងវ័យ ៨០ឆ្នាំត្រូវបានជ្រើសតាំងជាថ្មី ជាប្រធានសភាសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានកំណត់ទិសដៅនៃការបង្កើតច្បាប់ថ្មីដើម្បីដោះស្រាយបញ្ហាកូវីដ១៩។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
សមាជិកសភាលោកស្រី Nancy Pelosi មកពីបក្សប្រជាធិបតេយ្យ បានទទួលសំឡេងគាំទ្រ ២១៦សំឡេង ខណៈសមាជិកបក្សឈ្នះឆ្នោតនេះចំនួន ០២រូបបានបោះឆ្នោតគាំទ្រលោក Kevin McCarthy បេក្ខជនមកពីសាធារណរដ្ឋ និង ០៣រូបទៀតអវត្តមាន។ លោក Kevin McCarthyសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានទទួលសំឡេងគាំទ្រ ២០៩សំឡេងក្នុងនោះគឺសុទ្ធតែសំឡេងនៃសមាជិកសភាបក្សលោកទាំងអស់ លើកលែងតែ០២សំឡេងប៉ុណ្ណោះបានមកពីបក្សប្រជាធិបតេយ្យដែលនាំឲ្យរូបលោកក្លាយជាមេដឹកនាំសម្លេងភាគតិចនៅក្នុងសភា។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលលោកស្រី Nancy Pelosi បានក្លាយជាប្រធានសភាអាមេរិក ខណៈ ដែលលោកស្រីធ្លាប់បានឡើងមកកាន់តំណែងនេះកាលពីឆ្នាំ២០០៧ និងបានកាន់តំណែងជាថ្មីម្តងទៀតកាលពីឆ្នាំ២០១៩ នៅពេលដែលគណបក្សលោកស្រីឈ្នះការបោះឆ្នោតនៅក្នុងសភា៕





