ថៃ ៖ ពលរករខ្មែរ ធ្វើការនៅថៃ បានណាត់ជួបជុំគ្នា ផឹកស៊ី ដោយបុរសម្នាក់ ស្រវឹងខ្លាំងពេក ទៅបន្ទប់ស្នាក់ មិនរួច ក៏សុំដេកនៅផ្ទះដែលជុំគ្នាផឹកស៊ីនោះ ប្រពន្ធ កើតក្តីប្រច័ណ្ឌ បានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្តី ប៉ុន្តែត្រូវបានតម្រួតថៃ ចាប់ខ្លួនភ្លាមៗ ពីបទឃាតកម្មដោយចេតនា។
ហេតុការណ៍ពលករខ្មែរចាក់សម្លាប់ប្តីដោយភ្លើងប្រច័ណ្ឌនេះ កើតឡើងកាលពីម៉ោង៤និង៣០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ គឺស្ថិតនៅលើអគារអាផាតមិន ជាន់ទី៣ ខាងមុខបន្ទប់លេខ C6 ត្រង់ចំណុចផ្លូវពោធិសាន៨/១ ក្នុងឃុំណាក្លឿ ស្រុកបាងឡាក់មុង ខេត្តឈុនបុរី ប្រទេសថៃ។
ជនរងគ្រោះ ឈ្មោះ អានុន ភឿកឆាយ៉ា អាយុ២៧ឆ្នាំ ជាអ្នករស់នៅខេត្តនគររាជសីមា ព្រមទាំងមានស្នាមចាក់១កាំបិត ត្រង់ក្រោមដោះខាងឆ្វេង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ រីឯជនបង្កដែលជាភរិយាមានឈ្មោះ វ៉ាន់ លីន អាយុ២៧ឆ្នាំ ជាពលករខ្មែររស់នៅប្រទេសថៃ។
ស្ត្រីម្នាក់ឈ្មោះ ម៉ៃ សាវអុន អាយុ២៨ឆ្នាំ ជាពលករខ្មែរ និងជាម្ចាស់បន្ទប់កើតហេតុ បានអោយដឹងថា កាលពីព្រលប់មុនពេលកើតហេតុ គឺរូបនាងជាមួយនិងជនរងគ្រោះ ព្រមទាំងមិត្តភ័ក្ដិផ្សេងទៀត បាននាំគ្នាទៅផឹកលេងជុំគ្នា។ ក្រោយពីកម្មវិធីត្រូវបានបញ្ចប់ ពួកគេក៏បានជូនមិត្តភ័ក្ដិត្រឡប់ទៅកន្លែងដេក ដោយឡែកបុរសរងគ្រោះបាននិយាយថា គេមិនអាចធ្វើដំណើរទៅផ្ទះបានទេដោយសារស្រវឹងហើយ។ នៅពេលនោះដែរ នាងក៏ បានក្រាលពូកនៅជ្រុងមួយនៃបន្ទប់របស់នាងដើម្បីអោយគេសម្រាកនៅទីនោះ ប៉ុន្តែជាចៃដន្យនាង វ៉ាន់ លីន ដែលជាភរិយាបានតាមដានមកឃើញក៏បានទាញកូនកាំបិតចាក់ទៅលើស្វាមីរបស់នាង បណ្តាលអោយស្លាប់តែម្តង។
ម្រួតថៃបានចុះពិនិត្យទីតាំងកើតហេតុ ព្រមទាំងបានរកឃើញវត្ថុតាង គឺកូនកាំបិតដែលប្រលាក់ឈាមប្រវែងប្រមាណ២០សង់ទីម៉ែត្រ ទើបសមត្ថកិច្ចបាននាំខ្លួនស្ត្រីទាំង២រូបនេះធ្វើការសាកសួរ រីឯសពក៏ត្រូវបានយកទៅរក្សាទុកដើម្បីធ្វើកោសល្យវិច័យផងដែរ៕


