ស្រ្តីជនជាតិព័រទុយហ្គាល់ម្នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizerបាន៤៨ម៉ោង

ព័រទុយហ្គាល់៖ លោកស្រី Sonia Acevedo អាយុ៤១ឆ្នាំបានស្លាប់នៅឯផ្ទះក្នុងថ្ងៃចូលឆ្នាំថ្មីពោលគឺ២ថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនPfizer ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ ​

ស្រ្តីជនជាតិព័រទុយហ្គាល់រូបនេះជាបុគ្គលិកដែលធ្វើការពេទ្យកុមារជាតិ (IPO) ក្នុងទីក្រុង Porto មិនត្រូវបានគេរាយការណ៍ថា បានស្លាប់ភ្លាមៗ ចំថ្ងៃឆ្លងឆ្នាំថ្មី បន្ទាប់ពីទទួលចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer ។

មិត្តរួមការងាររបស់លោកស្រី Acevedo បានបញ្ជាក់ថា លោកស្រី Acevedo ​បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកាលពីថ្ងៃទី៣០ខែធ្នូហើយ នាងមិនត្រូវបានគេរាយការណ៍អំពីផលប៉ះពាល់ណាមួយនៅពេលដែលនាងចាក់វ៉ាក់សាំង ឬប៉ុន្មានម៉ោងក្រោយមកឡើយ។ លោកស្រី Acevedo គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលិក IPO ចំនួន៥៣៨នាក់ដែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech។

ឪពុករបស់លោកស្រី Acevedo ឈ្មោះ Abilio Acevedo បានប្រាប់សារព័ត៌មាន របស់ព័រទុយហ្គាល់ថា “នាងមិនមានបញ្ហាសុខភាពឡើយ… នាងចាក់វ៉ាក់សាំងកូវីដប៉ុន្តែនាងមិនមានរោគសញ្ញាអ្វីទាំងអស់… ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ ខ្ញុំគ្រាន់តែចង់ដឹងថាតើអ្វីដែលនាំឲ្យកូនស្រីរបស់ខ្ញុំស្លាប់”។

សូមជម្រាបថា បន្ទាប់ពីឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង ក្រសួងសុខាភិបាលព័រទុយហ្កាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាក់ទងនឹងករណីស្លាប់ភ្លាមៗនៃស្ត្រីដែលជាបុគ្គលិកសុខាភិបាលបន្ទាប់ពីទទួលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer  ក្រុមប្រឹក្សាភិបាលនឹងបញ្ជាក់ការពីមូលហេតុនៃការស្លាប់នេះ ដោយនឹងអនុវត្តតាមនីតិវិធីរបស់មន្ត្រីជំនាញ៕  

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២