រន្ធត់ចិត្ត! ក្មេងអាយុ៦ឆ្នាំ ត្រូវរថយន្តដឹកឥដ្ឋ បើកបុកហើយកិន បែកសាច់ខ្ទេច ខណៈរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន

ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់អាយុទើបតែ៦ឆ្នាំ ត្រូវរថយន្តដឹកឥដ្ឋពេញ បុកហើយកិន បែកសាច់ឡើងសំប៉ែត ខណៈរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន កាលពីម៉ោងជាង៧ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ នី ថៃ អាយុ៦ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។

អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុសម្នាក់ បានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើងដោយខ្វះប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកឥដ្ឋ មួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-9419 ក្នុងទិសដៅពីកើតទៅលិចបើកមកដល់ជាន់ហ្វ្រាំងមិនទាន់បុកកិនក្មេងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់ សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្តមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២