សង្ស័យស្រលាញ់ប៉ះចំសង្សារគេ ខណៈកំពុងដឹកនាងដើរលេង ត្រូវយុជនមួយក្រុម ដេញកាប់ របួសធ្ងន់ រួចដឹកនារីរូបនោះយកទៅបាត់

ភ្នំពេញ ៖ យុវសិស្សម្នាក់ត្រូវបានក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិះម៉ូតូ២គ្រឿង ដេញកាប់ របួសធ្ងន់ រត់ទៅដួលក្នុងហាងលក់គ្រឿងអគ្គីសនីមួយកន្លែង ខណៈកំពុងឌុបនារីវ័យក្មេងម្នាក់ទៅលេងផ្សារអ៊ី អន២។ បន្ទាប់ពីកាប់អោយរបួសហើយ ក្រុមក្មេងស្ទាវ បានជិះម៉ូតូគេចខ្លួន ដោយដឹកទាំងនារី ជាសង្សារទៅជាមួយផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ប្រមាណ៣រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅមុខហាងមួយកន្លែង ម្តុំចំណុចស្តុបផ្លូវភ្នំពេញហាណូយ កែងផ្លូវ៩២ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

យុវជនរងរបួស ឈ្មោះ ហុក គឹមម៉េង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅជាមួយឪពុកមា នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួស២ដាវ ត្រូវចំស្មា និងចង្កេះ ត្រូវ នគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុះមះ។

តាមសម្តីយុវជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឌុបនារីម្នាក់ ដែលទើបបានស្គាល់ប្រមាណ២ខែមកហើយ ក្នុងគោលបំណង់ទៅលេងផ្សារអីអន២ ហើយក៏ត្រូវក្រុមជនដៃដល់ ទាំងនោះ ដេញកាប់ បណ្តាលអោយរងរបួស២ដាវ។ ចំណែកម៉ូតូមួយគ្រឿងនោះ ជារបស់នារីរូបនោះ។

ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចសង្ស័យថាជារឿងស្នេហាត្រីកោណ ខណៈដែលយុវជនរងគ្រោះរូបនេះ ស្រលាញ់ប៉ះចំសង្សាររបស់ជនដៃដល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២