ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិន ចាក់សម្លាប់ ជនជាតិចិន ដូចគ្នា ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម៉ោង០៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋាបានឲ្យដឹងថា ករណីឃាតកម្មខាងលើ បង្កដោយជនសង្ស័យឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលឲ្យរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំនៅអធិការ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕


