ភ្នំពេញ ៖ កម្មករប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ខណៈកំពុងឈរប្រមូលសំរាម ក៏មានរថយន្តមួយគ្រឿង សង្ស័យអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានបើកទៅបុកកម្មករ ម្នាក់ប៉ើង ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យ កាលពីម៉ោងជាង១០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មករប្រមូលសំរាមនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តស៊ីនទ្រី ដឹកសំរាមមួយគ្រឿង មិនមានផ្លាកលេខធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចមកកើត មកដល់ចណុចកើតហេតុ បាននាំគ្នាឈុបដើម្បីប្រមូលសំរាមតាមដងផ្លូវ ខណៈពេលភ្លាមៗនោះដែរ ស្រាប់តែមានរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6693 ធ្វើដំណើរពីក្រោយស្របទិសគ្នា ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យត្រូវកម្មករប៉ើងទៅមុខស្លាប់ម្នាក់ និងរងរបួសធ្ងន់និងស្រាល២ នាក់។ ចំណែកឯរថយន្តបង្កវិញ រងការខូតផ្ទៃខាងមុខស្ទើរទាំងស្រុង ហើយអ្នករថយន្តបង្ក រត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ធ្វើការវាស់វែងយករថយន្តខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕