ឪពុកម្តាយទៅធ្វើការនៅប្រទេសជប៉ុន ទុកកូនអោយនៅជាមួយជីតាអាយុ៨០ឆ្នាំ ២នាក់បងប្អូន ចុះលេងទឹកក្នុងរណ្តៅដី លង់ស្លាប់ យ៉ាងអាណោចអាធម៌

ខេត្តកំពង់ចាម ៖ ក្មេងប្រុស២នាក់បងប្អូនបង្កើត នាំគ្នាចុះលេងទឹក នៅចំណុចរណ្តៅដី ទើបតែជីកថ្មី ១កន្លែង បណ្តាលអោយលង់ស្លាប់ យ៉ាងអាណោចអាធម៌ នៅចំងាយពីផ្ទះខាងជើងភូមិ ប្រមាណជា២០០ម៉ែត្រ ស្ថិតនៅ ក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមប្រភពពីអាជ្ញាធរ ស្រុកកងមាស បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន តាមទូរស័ព្ទ ថា មានករណីក្មេងលង់ទឹក ស្លាប់ ភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ដោយ ពិនិត្យ ឃើញ រួមមាន ១.សាកសព ឈ្មោះ សុខ លឹមហេង ភេទប្រុស អាយុ ៧ឆ្នាំ និង២.ឈ្មោះ សុខ ម៉េងហុង ភេទប្រុស អាយុ ០៦ឆ្នាំ ។ អ្នកទាំងពីរ ត្រូវ ជាបងប្អូនបង្កើត រស់នៅជាមួយជីតា ឈ្មោះ ទេស ឈុន អាយុ ៨០ឆ្នាំ នៅភូមិឃុំ កន្លែងកើតហេតុខាងលើ។

អាជ្ញាធរមូលដ្ឋានបន្តថា សពក្មេងទាំង ២នាក់ មានឪពុក ឈ្មោះ បូ សុខ អាយុ ៣២ឆ្នាំ និងម្ដាយ ឈ្មោះ ឈុន សម្ផស្ស អាយុ ៣៥ឆ្នាំ សព្វថ្ងៃ ទាំងពីរនាក់ ទៅធ្វើជាពលករ នៅប្រទេសជប៉ុន ដូចគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២