សហរដ្ឋអាមេរិកប្រកាសវិលត្រលប់ចូលរួមប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ

អាមេរិក៖ នៅថ្ងៃច័ន្ទ ទី២៥ មករា សហរដ្ឋអាមេរិកបានវិលត្រលប់ចូលខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុវិញហើយ ដោយបានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនឹងមេដឹងនាំប្រទេសនានាស្តីពីវិធីដើម្បីការពារប្រជាជននិងសេដ្ឋកិច្ចឱ្យបានល្អប្រសើរពីផលប៉ះពាល់នៃការកើនឡើងកម្តៅពិភពលោកដែលកំពុងកើតឡើង។

មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីការវិលត្រឡប់របស់សហរដ្ឋអាមេរិក ទៅកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥វិញ ទីប្រឹក្សាជាន់ខ្ពស់ លោកJohn Kerry ជាមួយឧបនាយករដ្ឋមន្រ្តីចិន Han Zheng, អធិការបតីអាល្លឺម៉ង់ Angela Merkel,ប្រធានាធិបតីបារាំង Emmanuel Macron ,នាយករដ្ឋមន្ត្រីអង់គ្លេស  Boris Johnson និងមេដឹកនាំដទៃទៀតបានចូលរួមកិច្ចប្រជុំកំពូលមួយ ដែលព្រឹត្តិការណ៍ទៅតាមប្រព័ន្ធអ៊ិនធឺណែត នឹងរៀបចំឡើងដោយប្រទេសហូឡង់ក្នុងគោលបំណងរៀបចំដំណោះស្រាយបញ្ហាជាក់ស្តែង និងផែនការសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុរហូតដល់ឆ្នាំ ២០៣០ ។

នៅមុនកិច្ចប្រជុំកំពូលអ្នកវិទ្យាសាស្ត្រជាង ៣.០០០ នាក់មកពីទូទាំងពិភពលោកបានជំរុញឲ្យមេដឹកនាំប្រទេសនានាការពារប្រជាជនពីការឡើងកម្តៅពិភពលោក។ អ្នកវិទ្យាសាស្ត្ររួមទាំងអ្នកទទួលរង្វាន់ណូបែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិភពលោកកំពុងឡើងកម្តៅយ៉ាងឆាប់រហ័ស នឹងកំពុងតែជួបប្រទះនូវការរំខានសំខាន់ៗពីគ្រោះរាំងស្ងួត អគ្គិភ័យ រលកកំដៅ ទឹកជំនន់ ព្យុះស៊ីក្លូនដែលបំផ្លិចបំផ្លាញនិងព្រឹត្តិការណ៍ធ្ងន់ធ្ងរដទៃទៀត។

សូមជម្រាបថា មជ្ឈមណ្ឌលសកលស្តីពីការបន្ស៊ាំនឹងការផ្លាស់ប្តូរអាកាសធាតុ (GCA) បានឲ្យដឹងថាការប្រែប្រួអាលកាសធាតុអាចធ្វើឱ្យផលិតកម្មស្បៀងអាហារពិភពលោកធ្លាក់ចុះរហួតដល់៣០ ភាគរយខណៈពេលដែលទឹកសមុទ្រកំពុងបន្តកើនឡើង និងព្យុះអាចបង្ខំមនុស្សរាប់រយលាននាក់នៅតាមទីក្រុងឆ្នេរសមុទ្រចេញពីផ្ទះរបស់ពួកគេផងដែរ៕ US rejoins fight against climate change at high level summit | Inquirer NewsU.S. rejoins fight against climate change at high level summitUS rejoins fight against climate change at high-level summit, Europe News &  Top Stories - The Straits Times

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២