កងទ័ពឥណ្ឌា និងចិនប៉ះទង្គិចគ្នាថ្មីនៅតាមព្រំដែន

អន្តរជាតិ៖ សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពឥណ្ឌាបានឲ្យដឹងនៅថ្ងៃច័ន្ ទី២៥ថា  មានការប៉ះទង្គិចគ្នាតិចតួចមួយរវាងកងទ័ពឥណ្ឌានិងកងទ័ពចិន នៅឯតំបន់Naku La កាលពីថ្ងៃទី ២០ ខែមករា នឹងបណ្តាឲ្យកងទ័ពទាំងពីរស្លាប់ និងរងរបួសមួយចំនួនផងដែរ។

ឧប្បត្តិហេតុកាលពីសប្តាហ៍មុនេះនបានកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នា ចុងក្រោយរវាងឥណ្ឌានិងចិនដែលបានសម្លាប់កងទ័ពឥណ្ឌាយ៉ាងតិច ២០ នាក់កាលពី៦ខែមុន ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីមន្ត្រីយោធាឥណ្ឌាបានឲ្យដឹងថាមានអ្នកស្លាប់និងរបួសទាំងសងខាង។ ក្រុមមន្រ្តីយោធាឥណ្ឌាបានឲ្យដឹងទៀតថា ក្រុមល្បាតរបស់ចិនបានព្យាយាមឆ្លងចូលទឹកដីឥណ្ឌាហើយត្រូវបានបង្ខំឱ្យត្រឡប់មកវិញ។

កាលពីខែមិថុនាកងទ័ពឥណ្ឌានឹងចិនបានប្រយុទ្ធគ្នាដោយប្រើកណ្តាប់ដៃនៅជ្រលងភ្នំ Galwan​នៃតំបន់ Ladakh ដោយបានសម្លាប់ជនជាតិឥណ្ឌា ២០នាក់ និងទាហានចិនមិនបានបង្ហាញចំនួនពិតប្រាកដ ដែលបានបង្កភាពតានតឹងកាន់តែខ្លាំឡើងនៅព្រំដែនរវាងប្រទេសដែលមានប្រជាជនច្រើនបំផុតទាំងពីរនៅលើពិភពលោក។

សូមជម្រាបថា ប្រទេសចិន និងឥណ្ឌាចាប់ផ្តើមមានជម្លោះតាមព្រំដែនក្នុងឆ្នាំ ១៩៦២ នឹងបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះជម្លោះនេះហើយម្នាក់ៗបានចាត់បញ្ចួនកងទ័ពរាប់ម៉ឺននាក់បន្ថែមទៀតទៅតាមតំបន់ព្រំដែន។ទោះយ៉ាងណាកិច្ចពិភាក្សាដកកងទ័ពរវាងមេបញ្ជាការយោធាទាំងពីរនឹងត្រូវបធ្វើឡើងនៅថ្ងៃអាទិត្យនេះ ហើយសង្ឃឹមថានឹងត្រូវបានដោះស្រាយដោយមេបញ្ជាការទាំងពីរភាគីផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២