ខេត្តកំពង់ចាម ៖ មានតែខ្នោះទេដែលអាចដោះស្រាយបាន! យុវជនម្នាក់មានកំហឹងយ៉ាងខ្លាំង ដោយខឹងភ្ញៀវខាងកូនកំលោះ ក៏កើតក្តីគុំគួន យប់ឡើងចាំលបកាប់ ស្រាប់តែកាប់ច្រឡំបងប្អូនជីដូនមួយ ខ្លួនឯង ស្លាប់់ ទៅវិញ។ ក្រោយធ្វើសកម្មភាព ហើយគេចខ្លួនបានតែពីរថ្ងៃ ក៏ត្រូវសមត្ថកិច្ច ចាប់វាយផ្តន្ទាទោសតាមផ្លូវច្បាប់។
អំពើឃាតកម្មសម្លាប់មនុស្សដោយចេតនានេះ កើតឡើងនៅចំណុចក្បែររោងការមួយកន្លែង ស្ថិតក្នុង ភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រោះតែគេកាប់ច្រើនកាំបិត។ ចំណែកជនដៃដល់ មានឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិ-ឃុំកើតហេតុខាងលើ)។
ហេតុការណ៍កាប់ប្រហារនេះ ដំបូងឡើយ គឺជនរងគ្រោះបានដើរចេញពីរោងការក្នុងបំណងទៅយកម៉ូតូ ដែលផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋក្បែររោងការចម្ងាយប្រហែល ១០០ម៉ែត្រ ដោយតាមផ្លូវងងឹត ហើយស្ងាត់។ ពេលជនរងគ្រោះដើរបានប្រហែល៧០ម៉ែត្រ ក៏ត្រូវជនល្មើសលបកាប់នឹងដាវបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុតែម្ដង ហើយភ្លាមនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយឃាត់ខ្លួបាន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន ហើយតាមពិតទៅ គឺកាប់ច្រឡំមនុស្សទៅវិញទេ ឯមនុស្សដែលខ្លួនមានបំណងកាប់នោះ គឺភ្ញៀវខាងកូនកំលោះម្នាក់ ដែលកាលពីពេលថ្ងៃ គឺមានជម្លោះនឹងគ្នា រហូតធ្វើឲ្យខ្លួនគុំកួន៕


