អាសូរពន់ពេក ! ឃាតករឡើងទៅអារ-ក ស្ត្រីមេម៉ាយម្នាក់ ស្លាប់នៅលើផ្ទះ បន្សល់ទុកកូន៣នាក់ អោយនៅកំព្រា

ខេត្តកំពង់ឆ្នាំង ៖ ឃាតករបានឡើងទៅអារ-ក ស្ត្រីមេម៉ាយម្នាក់ សម្លាប់នៅលើផ្ទះទាំងយប់ ដោយបន្សល់ទុកកូនតូចៗ៣នា់ អោយនៅកំព្រា។

ឃាតកម្មទៅលើស្ត្រីមេម៉ាយខាងលើនេះ បានកើតឡើងនៅចំណុចភូមិសម្លសាប ឬ(ស្រែអ៊ុក) ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា ស្ត្រីរងគ្រោះដែលត្រូវបានឃាតកសម្លាប់ខាងលើមានឈ្មោះ អឿន ណេន អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តឲ្យដឹងទៀតថា ឃាតកត្រូវបានកំណត់មុខសញ្ញាបានហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើង ដើម្បីតាមចាប់ជនដៃដល់ខាងលើនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់។

មូលហេតុដែលបណ្ដាលឱ្យឃា តកសម្លាប់ស្ត្រីជាជនរងគ្រោះ នេះបើតាមការសន្និដ្ឋានរបស់លោក គឺប្រហែលជាបណ្ដាលមកពីស្នេហាត្រីកោណ នេះបើតាមការបញ្ជាក់ពីអ្នកជិតខាងប្រាប់សមត្ថកិច្ច៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២