ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោកកើនឡើងដល់ជាង១០០លានករណីហើយ

អន្តរជាតិ៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិកបានបង្ហាញថាចំនួនករណីឆ្លងវីរុសកូរូណានេះនៅទូទាំងពិភពលោកបានកើនឡើងដល់ ១០០ លាននាក់ហើយក្នុងរយៈពេលមួយឆ្នាំនេះ ចាប់តាំងពីការផ្ទុះករណីដំបូងយ៉ាងអាថ៌កំបាំង នៅក្នុងទីក្រុងWuhan ប្រទេសចិន។

ក្នុងអំឡុងពេល ១២ ខែកន្លងមករោគរាតត្បាតកូវីដ១៩បានបង្ខំឲ្យរដ្ឋាភិបាលប្រទេសនានាស្ទើរជុំវិញពីភពលិកបញ្ជាឱ្យបិទទ្វារប្រទេស ដាក់បំរាមហាមឃាត់ការធ្វើដំណើរ និងការរឹតត្បិតសុខភាពសាធារណៈដទៃទៀត ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃការឆ្លងនេះ។ ជំងឺកូវីដ១៩ក៏បានធ្វើឲ្យពិភពលិកជូបវិបត្តិសេដ្ឋកិច្ច ដោយបានរងផលប៉ះពាល់យ៉ាងខ្លាំង និងកាន់តែធ្ងន់ធ្ងរទៅៗ។

មនុស្សជាង ២,១ លាននាក់នៅជុំវិញពិភពលោកបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ហើយមនុស្សជាង ៥៥ លាននាក់បានជាសះស្បើយពីជំងឺនេះ ក្នុងចំណោមអ្នកឆ្លងសរុបជាង១០០លានករណី។

សហរដ្ឋអាមេរិកមកដល់ពេលនេះនៅតែឈរលំដាប់ទីមួយក្នុងនាមជាប្រទេសដែលមានចំនួនអ្នកឆ្លងជាង ២៥,៣ លាននាក់ដែលស្មើនឹងប្រមាណមួយភាគបួននៃចំនួនសរុបទូទាំងពិភពលោក។ យោងតាមកំណត់ត្រាមរណភាពជាង ៤២៤.០០០ នាក់សហរដ្ឋអាមេរិកក៏មានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកផងដែរ។

ប្រទេសឥណ្ឌាបានបញ្ជាក់ពីចំនួនករណីសរុបខ្ពស់បំផុតទី ២ នៅលើពិភពលោកជាមួយនឹងការឆ្លងសរុបជាង ១០,៦ លាននាក់ ក្នុងចំណោមនោះស្លាប់ជាង ១៥៣.០០០ នាក់ ។

ប្រទេសប្រេស៊ីលមានចំនួនករណីឆ្លងសរុបជាង ៨,៨ លានករណីនិងមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ២ ដោយមានអ្នកស្លាប់ចំនួន ២១៧.០០០ នាក់។

ទោះបីជាប្រទេសមហាអំណាចនានាកំពុងតែអភិវឌ្ឍការព្យាបាលដែលមានប្រសិទ្ធិភាពជាងមុនចំពោះ វីរុសកូរូណា និងការចាក់វ៉ាក់សាំងជាច្រើនប្រភេទក៏ដោយ ក៏វីរុសហ្សែនថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីលបានបង្កើតភាពមិនច្បាស់លាស់អំពីពេលវេលាដែលជំងឺរាតត្បាតនឹងត្រូវបញ្ចប់នោះទេ៕  

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២