អ្នកក្លាហានដៃឆៅ! ចាក់សម្លាប់ជនជាតិចិនដូចគ្នា រួចបើករថយន្ត ទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា ៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ នៅម៉ោង០១ មានជនសង្ស័យបុរសជនជាតិចិនម្នាក់ បានមកសារភាព នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២០ និង៣០នាទី នៅអគារស្នាក់នៅមួយកន្លែង ជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ព្រះសីហនុ ខណៈមានជនរងគ្រោះជនជាតិចិនម្នាក់ ភេទប្រុស ជនជាតិចិន ជាអ្នកស្នាក់នៅអគារបុគ្គលិកជាមួយជនសង្ស័យកំពុងគេងនៅលើគ្រែ ជនសង្ស័យបានយកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់។

បន្ទាប់ពីទទួលពត៌មាន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ ចុះទៅទីតាំងកើតហេតុ នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលសមត្ថកិច្ចយើ់ងបានឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យបុរសជនជាតិចិន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី។

ចំណែកជនសង្ស័យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២