ម៉ូស្គូ ៖ កាលពីថ្ងៃអាទិត្យ ប៉ូលីសប្រឆាំងកុប្បកម្មបានបំបែកការតវ៉ាទាមទារឲ្យមានការដោះលែងអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalnyនៅទូទាំងប្រទេសរុស្ស៊ី ដោយឃុំខ្លួនមនុស្សជាង ៥.០០០ នាក់ដែលក្នុងនោះមាន ១.៦០៨ នាក់នៅទីក្រុងម៉ូស្គូ។
ក្រុមអ្នកគាំទ្រលោក Alexei Navalny បានធ្វើបាតុកម្មជាច្រើនលើកច្រើនសារដើម្បីទាមទារឲ្យមានការដោះលែងលោកពីពន្ធនាគារ ហើយមនុស្សប្រហែល៥,០០០នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយកាលពីថ្ងៃអាទិត្យរួមទាំងភរិយារបស់លោក Navalny គឺលោកស្រី Yulia Navalnaya ផងដែរនៅឯការតវ៉ានៅទីក្រុងម៉ូស្គូ។
ការប្រមូលផ្តុំគ្នាធំៗក៏ត្រូវបានធ្វើឡើងនៅតាមទីក្រុងនានាដូចជា មូស្គូនិងបានកើតឡើងបន្ទាប់ពីមនុស្សប្រមាណ៤,០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសកាលពីសប្តាហ៍មុន។ លោក Navalny អាយុ ៤៤ ឆ្នាំជាអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយដែលជាអ្នករិះគន់ល្បីល្បាញបំផុតរបស់ប្រធានាធិបតីវ្លាឌីមៀពូទីនត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៧ ខែមករានៅពេលត្រឡប់មកពីប្រទេសអាឡឺម៉ង់វិញបន្ទាប់ពីគាត់បានចំណាយពេល ៥ ខែដើម្បីជាសះស្បើយពីការបំពុល។
សូមជម្រាបថា អាជ្ញាធររុស្ស៊ីបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម បន្ទាប់ពីមានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសកាលពីចុងសប្តាហ៍មុន ដើម្បីទាមទារឲ្យមានការដោះលែងអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalny ដែលជាការបង្ហាញការមិនសប្បាយរ ចិត្តបស់ពលរដ្ឋរុស្ស៊ីដែលធំជាងគេបំផុតក្នុងរយៈពេលជាច្រើនឆ្នាំនេះ៕