លោកស្រី អ៊ុងសាន ស៊ូជី អំពាវនាវឲ្យប្រជាជនចេញធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា

មីយ៉ាន់ម៉ា៖ ​គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទទី ១ ខែកុម្ភៈបានចេញសេចក្តីថ្លែងការណ៍ថា មេដឹកនាំរបស់ខ្លួនលោកស្រីអ៊ុងសាន ស៊ូជីបានអំពាវនាវឱ្យសាធារណជនកុំទទួលយករដ្ឋប្រហារ ដោយជំរុញឱ្យប្រជាជនធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយយោធា។

​គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានសេចក្ដីថ្លែងការណ៍មួយ ដោយប្រើឈ្មោះរបស់មេដឹកនាំលោកស្រីអ៊ុងសាន ស៊ូជីថា “ សកម្មភាពរបស់យោធាគឺជាសកម្មភាពដើម្បីធ្វើឱ្យប្រទេសនេះវិលត្រឡប់ទៅរករបបផ្តាច់ការវិញ…. ខ្ញុំសូមអំពាវនាវឱ្យប្រជាជនកុំទទួលយក និងជំរុញឲ្យធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនិងការធ្វើរដ្ឋប្រហារដោយយោធា។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជីថា ​រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅថ្ងៃចន្ទនេះ ខណៈពួកគេកំពុងត្រៀមចូលរួម ក្នុងសម័យប្រជុំសភាលើកដំបូង ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញលទ្ធផលថា គណបក្សលោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ស្របពេលដែលយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំសន្លឹកឆ្នោតជា១០លានករណី៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២