ពិធីពរជ័យ បែរជាពិធីកាន់ទុក្ខ! ខណៈកូនកំលោះ កំពុងឈរទទួលភ្ញៀវ បានដួលសន្លប់ ហើយបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ សំលេងទួញសោក ក្តុកក្តួល ទួញសោក របស់កូនក្រមុំ បានកើតឡើង ក្រោយពីកូនកំលោះ កំពុងឈរទទួលភ្ញៀវ បានដួលសន្លប់ភ្លាមៗ បានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ១៥និង៣០នាទី នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ច បានអោយដឹងថា កូនកំលោះដែលដួលស្លាប់មានឈ្មោះ ក្រុង ពុធ អាយុ៥២ឆ្នាំ ទីកន្លែងកំណើតភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៏ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ ស្រាប់តែមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ គឺកូនកំលោះ ឈរទទួលភ្ញៀវ បានដួលសន្លប់ភ្លាមៗ ហើយក្រុមគ្រួសារក៏បានព្យាយាមដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសល កូនកំលោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ សាកសព ត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យនៅគេហដ្ឋានភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២