ចាប់បានហើយ បុរសជាឃាតករ ដែលសម្លាប់ស្រ្តីចំណាស់ម្នាក់ ក្នុង​ចម្ការ​ស្វាយ នៅ​ឃុំ​ត្រែង​ត្រយឹង នោះ គឺជាប្តីរបស់ជនរងគ្រោះ

ខេត្តកំពង់ស្ពឺ ៖ ឈាមស្រែកស្បែកហៅមែន! តាមពិត បុរសជាឃាតក​ដែលបាន ​អារ ក​ សម្លាប់​ស្ត្រី​​ចំណាស់​ម្នាក់ក្នុង​ចម្ការ​ស្វាយ នៅ​ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ កាលពី​ប៉ុន្មានថ្ងៃមុននោះ គឺជាប្តីរបស់ជនរងគ្រោះ ផ្តើមឡើង​ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា​រឿង​ដែល​ជនរងគ្រោះ​ជំពាក់​លុយធនាគារ​ច្រើន​កន្លែង ខ្ចី​ពីមួយ ទៅ​សង​មួយ មិន​សល់​លុយ​ទើប​ឈានទៅដល់​ជ្រុលដៃ​សម្លាប់​ជនរងគ្រោះ​តែម្តង។ ពេលនេះជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់​ឃាត់ខ្លួន​បានហើយ។

ជនសង្ស័យជាប្តី​ដែល​អារ ក​ សម្លាប់​ប្រពន្ធ​ខ្លួនឯង​នោះមានឈ្មោះ ពុធ ថាន អាយុ៧០​ឆ្នាំ ស្នាក់នៅ​ក្នុង​ចម្ការ​ស្វាយ ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ដីវ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

ជនសង្ស័យបាន​ឆ្លើយ​សារភាពថា មូល​ហេតុដែល​សម្លាប់​ប្រពន្ធ​ផ្តើមឡើង​ដោយសារ​ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ច្រើន​កន្លែង គឺ​ខ្ចី​ពី​ធនាគារ​មួយ ​ទៅ​សង​ធនាគារ​មួយ សង​មិន​ចេះអស់ មិន​សល់​លុយ ទើប​ឈានទៅដល់​ជ្រុលដៃ​សម្លាប់​ប្រពន្ធ​តែម្តង។​

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សាកសួរ និង​រៀបចំកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្តទៅ​តុលា​ការ​អនុវត្ត​តាមនិតិ​វិធី​ច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២