មនុស្សរាប់រយនាក់បានចេញមុខការពារសកម្មជនហុងកុងពីបទ “បះបោរផ្តួលរំលំរដ្ឋាភិបាល”

ហុងកុង៖ អ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការហុងកុងនៅថ្ងៃច័ន្ទនេះ មុនពេលលេចមុខសកម្មជនប្រជាធិបតេយ្យចំនួន៤៧ នាក់ដែលត្រូវបានចោទប្រកាន់ពីបទបះបោរដើម្បីរំលំរដ្ឋាភិបាល ខណៈដែលអាជ្ញាធរហុងកុងកាន់តែបង្កើនការបង្ក្រាបជាបន្តបន្ទាប់ក្រោមច្បាប់សន្តិសុខជាតិ។

ក្រុមសកម្មជនទាំង៤៧នាក់ ក្នុងនោះបុរស ៣៩ នាក់និងស្ត្រី ៨ នាក់ដែលមានអាយុចន្លោះពី ២៣ ទៅ ៦៤ ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានរៀបចំនិងចូលរួមក្នុងការស្ទង់មតិបឋមក្រៅផ្លូវការមួយកាលពីខែកក្កដា ដើម្បីជ្រើសរើសបេក្ខជនខ្លាំងបំផុតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមនីតិប្បញ្ញត្តិ ក្រោយពីរដ្ឋាភិបាលបានពន្យារពេលបោះឆ្នោតមួយឆ្នាំដោយបញ្ហាវីរុសកូវីដ១៩។ អាជ្ញាធរហុងកុងបាននិយាយថាការស្ទង់មតិក្រៅផ្លូវការគឺជាផ្នែកមួយនៃផែនការផ្តួលរំលំរដ្ឋាភិបាល។ ក្នុងចំណោមសកម្មជនទាំងនោះ មានអ្នករៀបចំការបោះឆ្នោតបឋម និងជាអតីតសាស្រ្តាចារ្យច្បាប់ Benny Tai ក៏ដូចជាសកម្មជនជើងចាស់គឺ Lester Shum, Joshua Wong និង Owen Chow ផងដែរ។

សូមជម្រាបថា ករណីនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Anthony Blinken បានចេញមុខថ្កោលទោសចំពោះការឃុំខ្លួន និងការចោទប្រកាន់ដែលបានប្តឹងដល់បេក្ខជនប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតរបស់ហុងកុង និងអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់ ខណៈសមាជិកសភាជាប់ឆ្នោតខ្លះត្រូវបានគេដកសិទ្ធិធ្វើនយោបាយ និងសកម្មជនរាប់សិបនាក់ត្រូវបានចាប់ខ្លួន និងអ្នកផ្សេងទៀតបានភៀសខ្លួនទៅក្រៅប្រទេសផងដែរ៕

A

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២