ប៉ារីស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ តុលាការបារាំងបានរកឃើញថាអតីតប្រធានាធិបតីលោក Sarkozy មានពិរុទ្ធភាព នឹងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ក្នុងនោះ២ឆ្នាំត្រូវព្យូរ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
លោក Sarkozy ត្រូវបានគេរកឃើញថា មានទោសពីបទសូកប៉ាន់ចៅក្រម ដើម្បីទទួលបានព័ត៌មានសម្ងាត់ដោយខុសច្បាប់ លើពាក្យបណ្តឹងមួយទៀតប្រឆាំងនឹងលោក ជាថ្នូរនឹងការសន្យាផ្តល់តំណែងដ៏មានកិត្យានុភាពមួយក្នុងប្រទេស សម្រាប់ចៅក្រមម្នាក់នោះ។ នេះក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសបារាំងដែលអតីតប្រធានាធិបតីម្នាក់ត្រូវបានកាត់ទោសពីបទពុករលួយ។
លោក Sarkozy អាយុ៦៦ឆ្នាំ ជាអតីតប្រធានាធិបតីបារាំងដំបូងគេដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងព្យួរទោស២ឆ្នាំ ខណៈដែលលោកនឹងបន្តមានសេរីភាពក្នុងកំឡុងពេលដំណើរការការចោទប្រកាន់ដែលអាចចំណាយច្រើនឆ្នាំ។
សូមជម្រាបថា លោក Sarkozy វ័យ ៦៦ ឆ្នាំដែលបានដឹកនាំប្រទេសបារាំងពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកអភិរក្សនិយម នឹងពីសំណាក់ប្រជាជនបារាំង៕