រុស្ស៊ី ព្រមានសងសឹក និងប្រាប់អាមេរិកថា “កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លូន”

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធនេះបានព្រមានដល់រដ្ឋបាលសហរដ្ឋអាមេរិក “កុំឲ្យជ្រៀតជ្រែកកិច្ច្កការផ្ទៃក្នុងរបស់ខ្លូន” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលជាន់ខ្ពស់ និងអង្គភាពសំខាន់ៗជាច្រើនរបស់រុស្ស៊ី ជុំវិញការចោទប្រកាន់ថារដ្ឋាភិបាលរុស្ស៊ីបានបំពុលមេបក្សប្រឆាំងវិមានក្រឹមឡាំងលោក Alexei Navalny ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជា “ការវាយប្រហារបង្ករឿងប្រឆាំង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី” មិនមានហេតុផលសមស្រប។ សេចក្តីថ្លែងការណ៍បានអះអាងទៀតថា សហរដ្ឋអាមេរិកលែងមានឥទ្ធិពលបង្រៀនអ្នកដទៃទៀតហើយ ចាប់តាំងពីខ្លួនក្លាយជាអ្នករំលោភបំពានលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិនានា ក្នុងវិស័យត្រួតពិនិត្យអាវុធនុយក្លែអ៊ែរ។  ប្រទេសរុស្ស៊ីនឹងសងសឹក និងបន្តការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

សូមជម្រាបថា សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី ៧ រូបក្នុងនោះមានម្នាក់ជាប្រធានផ្នែកសន្តិសុខ FSB  និងនៅលើអង្គភាពសំខាន់ៗចំនួន ១៤ផ្សេងទៀត របស់រុស្ស៊ី ចំពោះអ្វីដែលខ្លួនបានអះអាងថាជាការប៉ុនប៉ងរបស់ទីក្រុងម៉ូស្គូក្នុងការបំពុលមេដឹកនាំប្រឆាំងលោក Alexei Navalny កាលពីឆ្នាំមុន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២