ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមើលតាមវីដេអូ ចេញកាមេរ៉ា សុវត្ថិភាព គេឃើញមានបុរសម្នាក់ សង្ស័យជាជនដៃដល់ ដែលមានសោអាចចាក់ចូលទៅក្នុងបន្ទប់នារីរងគ្រោះបាន ដោយគ្រប់គ្នាកំពុងសង្ស័យថា ជននោះ ចម្លងសោ បន្ទប់របស់នាង ហើយក៏ទំនងក៏ជាអ្នកស្គាល់គ្នាដែរ។ ហើយក្រោយមក ក៏ភ្ញាក់ផ្អើលថា នារីរងគ្រោះត្រូវគេរំលោភហើយសម្លាប់ និង ដោះគ្រឿងអលង្កា នៅជាប់នឹងខ្លួននាងអស់រលីងតែម្តង។ ដែលហេតុការណ៍នេះពីមុន អ្នកជិតខាងគិតថា បុរសជនជាតិ គឺជាឃាតករ សម្លាប់នាង ប៉ុន្តែពេលនេះ លេចចេញ នូវដំណឹងថ្មីហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៥ ជាន់ទី១ ស្ថិតក្នុងភូមិក្បាលស្ពាន ១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយ ម្តុំនាគទិព្វII ផ្នែក SlotSuper Machine បានស្លាប់នៅក្នុងបន្ទប់ជួលលេខ៥ ជាន់ទី១។
ដោយឡែកស្រាប់តែនៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ នេះ ស្រាប់តែកងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបុរសជនជាតិខ្មែរ តែសុំមិនបញ្ចេញឈ្មោះ មកសួរនាំក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់នៅឡើយទេថា នេះជាករណីប្លន់ ឬ រឿងស្នេហានោះទេ៕


