បុរសជនជាតិចិននិងស្រីស្នេហ៍ឆ្លងកូវីត១៩ ពីភ្នំពេញ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទៅដេកនៅផ្ទះជួលមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី១០ខែមីនាឆ្នាម២០២១ រដ្ឋបាលខេត្ត បានបញ្ជាអោយបិទបណ្តោះអាសន្ន នូវទីតាំងផ្ទះជួលស្នាក់គ្មានយីហោមួយ នៅទល់មុខផ្ទះសំណាក់ណាវី ភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃត្រង់ថ្ងៃនេះមក។

លោកអភិបាលខេត្តបានថ្លែងទៀតថា ៖ វិធានការចំពោះមុខ គឺមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសហការនឹងអាជ្ញាធរមានសមត្ថកិច្ចហ៊ុព័ទ្ធបិទទីតាំងដែលអ្នកមានផ្ទូកជម្ងឺនោះបានមកស្នាក់នៅ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីនាំមកត្រូតពិនិត្យ យកសំណាកវិភាគរលមេរោគកូវីត១៩និងបើវិជ្ជមានត្រូវនាំទៅពិនិត្យ ព្យាបាល។

លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ទទួលបន្ទុក លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីអាជ្ញាធរ មន្ត្រីសុខាភិបាល គ្រូពេទ្យ មន្ត្រីកងកម្លាំងនគរបាល កងរាជអាវុធហត្ថ បានចុះត្រួតពិនិត្យនិងស្នើកិច្ចសហការជាមួយម្ចាស់ផ្ទះជួលស្នាក់ អ្នកពាក់ព័ន្ធដើម្បីបិទបណ្តោះអាសន្នទីតាំង។

ពោលគឺបានធ្វើការជាបន្ទាន់ បន្ទាប់ពីមានការសង្ស័យថាមានករណី ការឆ្លងវីរុសកូវិដ១៩ ពីនារីជនជាតិខ្មែរម្នាក់មកពីខេត្តសៀមរាប ព្រោះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិចិនម្នាក់ ដែលបានឆ្លងមេរោគកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ នៅកោះពេជ្រ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២១ ដែរថា៖ លោកទទួលបានព័ត៌មានពីក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្ត ហើយក៏បានបញ្ជូនមន្ត្រីក្រុមការងារឆ្លើយតបបន្ទាន់ និងសហការធ្វើការជាមួយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច កងកម្លាំងដើម្បីស្រាវជ្រាវរកជនជាតិចិនដែលវិជ្ជមានកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅកោះពេជ្រ រាជធានីភ្នំពេញ ដែលគាត់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនិងមន្ទីរពេទ្យផងនិងស្ត្រីជនជាតិខ្មែរជាគូស្នេហ៍ដែលផ្តល់សំណាកនៅសៀមរាប ហើយវិជ្ជមានកូវីត១៩ ផងដែរនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២