ពិតជាសាហាវ! ដើរចឹញពីផ្ទះ កាន់កាំបិតផ្គាក់ កាប់ក្មេងទើបតែមានអាយុ ១ខួបកន្លះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺ ៖ បុរសឃាតករម្នាក់ដែលមានសតិមិនប្រក្រតី បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើទារក ដែលមានអាយុទើបតែមួយខួបកន្លះបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈពេលជនរងគ្រោះកំពុងតែត្រូវបងស្រីពរដើរលេង។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាឃាតករមាន ឈ្មោះ អៀង រ៉ាដូរ អាយុ៤៦ឆ្នាំ ជាមនុស្សដែលមានសិតិមិនប្រក្រតី ចំណែកទារករងគ្រោះមានឈ្មោះ ភួង សុខណាន់ អាយុ១ឆ្នាំកន្លះ មានម្តាយឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវ កុមារីម្នាក់ឈ្មោះតុញ អាយុ៧ឆ្នាំ ត្រូវជាមីង បានពរដើរលេងនៅក្នុងភូមិ ។ ខណៈពេលពរដើរកាត់មុខផ្ទះជនល្មើស ក៏ត្រូវបានបុរសជនល្មើសខាងលើកាន់កាំបិតផ្គាក់រត់ចេញពីក្នុងផ្ទះមកកាប់ជនរងគ្រោះត្រូវចំនួន២កាំបិត គឺចំកញ្ចឹងកមួយកាំបិត និងត្រូវថ្ងាស់មួយកាំបិតបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ។

បន្ទាប់ពីកាប់ទារកខាងលើអោយស្លាប់រួចមកជនល្មើសបានរត់ចូលក្នុងផ្ទះទ្វារ ហើយយកភ្លើងដុតផ្ទះ ។ ភ្លាមៗនោះក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះធ្វើការឡោមព័ទ្ធផ្ទះខាងលើ និងបានទាក់ទងទៅរថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មកបាញ់ទឹកពន្លត់។

ប្រភពខាងលើបានបន្ថែមទៀតថា ដោយប្រើអស់គ្រប់មធ្យោបាយហើយ ប៉ុន្តែជនល្មើសមិនបានប្រគល់ខ្លួនតាមសម្រួលទេ គឺនៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះដដែល ទើបសមត្ថកិច្ចសម្រេចប្រើប្រាស់អាវុធដែលបំពាក់ក្បាលគ្រាប់ផ្សែងពុលដើម្បី ចូលចាប់ជនល្មើសតែម្តងទៅ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២