អាជ្ញាធរជាតិអប្សរា អនុញ្ញាតបើកដំណើរការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរឡើងវិញ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បាន អនុញ្ញាតបើកដំណើរការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរឡើងវិញ។

ក្នុងសចេក្តីជូនដំណឹង បានអោយដឹងថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹក ជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជា ពលរដ្ឋទាំងអស់មេត្តាជ្រាបថា អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២