ខេត្តបាត់ដំបង ៖ មេខ្យល់ដែលសកម្ម ក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ ០២នាក់ ប្តីប្រពន្ធ ត្រូវកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ ៥៣ ឃាត់ខ្លួនបានកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្នុងកំលាំងសមត្ថកិច្ច ក៏ឃាត់បានពលករ១០នាក់ផងដែរ នៅចំណុចភូមិសាស្ត្រស្ពានបី ភូមិអូរអន្លក់ ឃុំតាសែន ស្រុក កំរៀង ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ត្រី រ៉េន ឌិន មេបញ្ជាការរងកងអនុសេនាធំទី៣ វរសេនាតូច៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានអោយដឹងថា ខណៈពេលលោកកំពុងដឹកនាំកម្លាំង ដើរល្បាត ក៏ជួបមេខ្យល់ ប្តីប្រពន្ធ បម្រុងនាំពលករឆ្លងដែន ចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាល ស្រុកកំរៀងចាត់ការតាមផ្លូវច្បាប់ ។
លោកអនុសេនីយ៍ត្រី រ៉េន ឌិន បានបន្តអោយដឹងថា មេខ្យល់ដែលត្រូវបានចាប់ខ្លួន ១. ឈ្មោះ ភោគ ផឿន (ហៅនាង) អាយុ៣៥ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង ប្តី ឈ្មោះ សៅ ធី អាយុ៣០ឆ្នាំ ទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្ន ពួកគេ ត្រូវបាន អធិការដ្ឋាន នគរបាល ស្រុក កំរៀង ចាត់ការ តាម នីតិវិធី ។ ចំណែក ពលករ ទាំង ១០ នាក់ ត្រូវបាន បញ្ជូនទៅ ធ្វើ ច ត្តា ឡី ស័ក ចំនួន ១៤ ថ្ងៃ នៅ មណ្ឌល ច ត្តា ឡី ស័ក ស្រុក កំរៀង ៕


