ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះឃាត់ខ្លួនមេខ្យល់២នាក់ លួចនាំពលករ២៥នាក់ ទៅប្រទេសថៃ កាលពីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក ៨១៥ និងកងរាជអាវុធហត្ថស្រុកចុះល្បាតក្នុងភូមិសស្ត្រអូរព្រំដែនដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
លុះម៉ោងជាង ១រំលងអាធ្រាត្របានប្រទះឃើញមេខ្យល់ ចំនួន ២នាក់ បម្រុងនាំពលករ២៥នាក់ ឆ្លងដែនចេញទៅប្រទេសថៃ។
មេខ្យល់ដែលត្រូវបានចាប់ខ្លួនមាន១/ ឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង២/ ២មានឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ពួកគេទាំង២នាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ។
ចំណែកឯពលករទាំង ២៥នាក់/ ស្រី១៧ នាក់ / ក្មេង២នាក់ ត្រូវបានកំលាំងចំរុះ បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ៕


