បន្ទាយមានជ័យ ៖ ក្មេងទំនើង២ក្រុមជិៈម៉ូតូកាប់គ្នា ដូចគេថតរឿងកុនព្រោះរឿងគំនុំដណ្តើមស្រី ជាលទ្ធផល ១ក្រុមត្រូវចូលដេកពេទ្យ ចំណែក១ក្រុមទៀតចូលដេកគុក បន្ទាប់ពីសមត្ថកិច្ចស្ទាក់ដេញចាប់បាន។
ម្ដាយរបស់ជនរងគ្រោះឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំរស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងទៅអាវុធហត្កក្រុងប៉ោយប៉ែត ។
ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហ្ថក្រុងប៉ោយប៉ែត បានដឹកនាំអាវុធហត្ថ១ក្រុមចុះស្រាវជ្រាវដល់កន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់៖ ១/ឈ្មោះស៊ុន រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ។២/ ឈ្មោះហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ។៣/ឈ្មោះ ផាត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ។៤/ ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ ។៥/ ឈ្មោះ ថន អារុណប្រាថ្នា ភេទប្រុស អាយុ១៩ឆ្នាំ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃដងដែក ប្រវែង១៨៥សង់ទីម៉ែត្រ ១ដើម កាំបិតប៉័ងតោ ពណ៌ស ដងដែក១ដើមពូថៅ ដងឈើ១ដើម និងម៉ូតូចំនួន២គ្រឿង ។
ជនសង្ស័យបានឆ្លើយសារភាពថា៖ ពួកគេមានគំនុំជាមួយឈ្មោះឌឿន រ៉ានុតធ្លាប់កាប់មកលើពួកគេ និងដណ្ដើមសង្សារស្រីបស់ឈ្មោះស៊ុន រ៉ាម៉ី ទៀតផង ។ហើយឈ្មោះ នេះ ក៏ធ្លាប់បានទូរស័ព្ទដើម្បីណាត់កាប់គ្នា។
ក្រោយពីបានទទួលទូរស័ព្ទក្រុមខ្លួនបានប្រមូលគ្នាបានចំនួន៩នាក់ជិះម៉ូតូចំនួន៣គ្រឿងមានទាំងកាំបិតពូថៅ គ្រប់ដៃពេលជិះម៉ូតូទៅដល់ក្លិបហាត់ប្រាណស្ពតវើល ក៏បានជួបជាមួយក្រុមឈ្មោះឌឿនរ៉ានុតស្រាប់តែពេលនោះក្រុមឌឿនរ៉ានុតបានគប់ដុំថ្មមកលើក្រុមខ្លួនទើបបើកការកាប់ចាក់គ្នានៅនឹងកន្លែង រួចបានជិៈម៉ូតូដេញកាប់ទៅលើក្រុមឈ្មោះនុត វិញ ។ ហើយឈ្មោះសារ និងហ័រ ជាអ្នកកាប់ទៅលើឈ្មោះ នុត ជាច្រើនកាំបិត ។
ចំណែកឈ្មោះ ស៊ុន រ៉ាម៉ី បានដេញកាប់ទៅលើឈ្មោះនុតនៅទីបញ្ចប់ឈ្មោះឌឿន រ៉ានុត ដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែងផងដែរ ។
ក្រោយពីធ្វើសកម្មភាពរួចពួកគេបាននាំគ្នារត់គេចនិងរំដោះអ្មករបួសក្នុងសមរភូមិរៀងៗខ្លួន។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ជនសង្ស័យទាំ៥នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៕


